Serey is utilizing Blockchain technology

អារម្មណ៍ ! ជាទីរីករាយ ជាទីតោងរបស់ចិត្តនិងចេតសិក

P

pin-hing

អារម្មណ៍ ! ជាទីរីករាយ ជាទីតោងរបស់ចិត្តនិងចេតសិក ។ ធម្មារម្មណ៍រាប់តាំងពីរូប ចិត្ត ចេតសិក និព្វាន ឬ ទាំងបញ្ញត្តិនិងបរមត្ថ ។
សាមញ្ញអារម្មណ៍គឺមិនមានអ្វីពិសេស អធិបតីអារម្មណ៍ វាមានអំណាចគ្រប់គ្រងទាក់ទាញចិត្តនិងចេតសិក ។ បើពោលដោយកាលមាន អតីតារម្មណ៍(នឹកគិតក្នុងអារម្មណ៍ដែលបានកន្លងហួស) បច្ចុប្បន្នារម្មណ៍(កំពុងឃើញ កំពុងឮ កំពុងដឹងក្លិន ) អនាគតារម្មណ៍(នឹកគិតអារម្មណ៍ដែលនឹងមកដល់តាមផ្លូវភ្នែក ត្រចៀក )។
១- ទ្វារវិមុត្តិចិត្តៈ ចិត្តផុតចាកទ្វារមាន បដិសន្ធិចិត្ត ភវង្គចិត្ត ចុតិចិត្ត (បដិសន្ធិ - ភវង្គ - ចុតិ) កាលវិមុត្តិអារម្មណ៍បានដល់និព្វាន ។ លោកនេះមានត្រឹមតែការចាំអារម្មណ៍ អតីតារម្មណាធម្មា បច្ចុប្បន្នារម្មណាធម្មា អនាគតារម្មណាធម្មា ! អ្វីៗត្រឹមតែជាអារម្មណ៍ សុខទុក្ខ ការចងចាំ ការឈឺចាប់ ភាពរីករាយ «ត្រឹមតែជាអារម្មណ៍» តើត្រូវជាប់ប្រកាន់ទៅលើអ្វី ទាស់ចិត្តជាមួយអ្វីទៀត ? ស្លាប់ទៅបានត្រឹមតែសំពាយអារម្មណ៍ល្អអាក្រក់យកទៅតាមតែប៉ុណ្ណោះ ! ។

817.745 SRY$0.00
Cambodia
Cambodia

Comments