Serey is utilizing Blockchain technology

លក្ខណះរួមរបស់ដី ទឹក ភ្លើង ខ្យល់

P

pin-hing

លក្ខណះរួមរបស់ដី ទឹក ភ្លើង ខ្យល់
ដីបើទោះជាត្រូវគេបន្ទោរបង់ភាពក្រខ្វក់ដាក់ ឬត្រូវគេស្រោចទឹកក្រអូបមកលើ ក៏មិនក្រោធខឹងឬត្រេកត្រអាលភ្លើតភ្លើនភ្លេចខ្លួននិងមិនប្រាសចាកភាពដើម។ទឹកបើទោះជាគេយកទៅស្រោចលាងជំរះលាមកឬចាក់ទឹកអប់ដាក់ ក៏មិនត្អូញត្អែរឬវាយឬកក្រអឺតក្រទម ភ្លើងបើទោះជាគេយកសាកអាសុភទៅដុតឬយកគ្រឿងក្រអូបទៅដុតក៏មិនលំអៀងក្នុងការឆេះ ខ្យល់ទោះបីបក់ប៉ះអ្វីក៏មិនភ្ញាក់ផ្អើលស្លន់ស្លោរ រត់ចោលទិសដៅរបស់ខ្លួនឡើយ។ធាតុទាំង៤សុទ្ធតែមាននៅក្នុងខ្លួនយើងគ្រប់គ្នា ហេតុនេះត្រូវចេះរក្សាលក្ខណះសំខាន់ៗ ដែលមាននៅក្នុងខ្លួនឲ្យបានគង់វង់ ដូចជាភាពហ្នឹងនមិនរំជើបរំជួលងាយៗ ព្រោះតែការសរសើរ ការតិះដៀលនិន្ទាប្រមាថ ការបានលាភ បាត់លាភ បានយស បាត់យស ជាដើម។ធ្វើខ្លួនជាបរិស័ទមិនភ្ញាក់ផ្អើលដោយសារអារម្មណ៍ មិនតក់ស្លុតដោយសាររូបសម្លេងក្លិនរស សម្ផស្សពាល់ត្រូវកាយ ជាដើម គប្បីរក្សាចិត្តជាកណ្តាលក្នុងសត្វនិងសង្ខារទាំងពួង ! ។ ដីមិនមែនប្រុស មិនមែនស្រី ទឹក ភ្លើងខ្យល់ ក៏មិនមែនប្រុស មិនមែនស្រី គឺត្រឹមតែ ដីទឹកភ្លើងខ្យល់ ! ។

593.225 SRY$0.00
Cambodia
Cambodia

Comments