ក្តីសង្វេកគឺជាហេតុជិតនៃនិព្វាន !
មានចោរម្នាក់បានឆក់ទូរស័ព្ទគេ១គ្រឿង ហេីយគេតាមទាន់។
ខណ:នោះចោរដេកនៅលេីដី ភ្នែកហេីមប៉ោងលិប មាត់បែកហេីមសុទ្ធតែឈាមនៅជុំវិញខ្លួន មនុស្ស១ក្រុមកំពុងចោមរោម ទាត់ ធាក់ ខ្លះយកដៃដាល់មុខ ចោរនោះឈឺចាប់យ៉ាងខ្លាំង ប្រឹងលេីក
ដៃសំពះ អង្វរសុំក្តីមេត្តា តែជាការអត់ប្រយោជន៍ ។
-ចោរគួរអោយសង្វេគណាស់
- អ្នកវ៉ៃចោរ គឺសាហាវជាងចោររាប់សិបដង
អ្នកវ៉ៃចោរគួរអោយសង្វេគជាងចោរទៅទៀត។ព្រឹត្តិការណ៍ប៉ុណ្ណឹង ធ្វេីអោយខ្ញុំតឹងទ្រូង ថប់ដង្ហេីមស្ទេីរស្ទះ គឺដោយក្តីសង្វេគ
អោហ៍ ! នេះហេីយក្តីទុក្ខរបស់សត្វលោក! នេះជារឿង១ក្នុងចំនោមរឿងជាច្រេីនក្នុងពេលដែលជាប់ប្រហែលកន្លះឆ្នាំនោះ។
@ ទុក្ខដែលថាជាប់នោះជារបស់អ្នកដទៃទាំងអស់ឬ ? ។
សង្វេគចោរ ព្រោះឃេីញចោរដល់នូវក្តីឈឺផ្សារ ទុក្ខទារុណដោយការទាត់ធាក់។ សង្វេគនឹង អ្នកវាយចោរដោយហេតុអ្វី?
គឺព្រោះតែភ្លេីងទោស:នាំអោយមោហ:បិទបាំង គ្មានក្តីមេត្តា បន្តិចសោះដល់មនុស្សដូចគ្នា ទេីបពួកគេលេីកដៃលេីក
ជេីងវាយទៅលេីចោរយ៉ាងព្រៃផ្សៃ។ខណនោះបេីយេីងជាមនុស្សដែលមានខ្លួនជាឧបមា តេីយេីងឈឺចុកចាប់យ៉ាង
ណាទៅ? ខ្ញុំប្រមេីលឃេីញថា ដោយអំណាចនៃអំពេីព្រៃផ្សៃនេះ
ពួកគេនឹងត្រូវធ្លាក់ចុះ នៅពេលខាងមុខ។
ហេតុនេះ ដោយចិត្តមេត្តា ទេីបកេីតក្តី
សង្វេគចំពោះអ្នកវាយចោរនោះ។
Comments