មានតម្លៃ ឬ គ្មានតម្លៃ
ពេលខ្លះ មានអារម្មណ៍ច្របូកច្របល់ ព្រោះតែយើងមិនយល់ពីខ្លួនឯងចូលចិត្តអ្វី ? ត្រូវរស់នៅបែបណា ទើបល្អ ? តើត្រូវធ្វើអ្វីទៅ ទើបបានត្រឹមត្រូវ ដើម្បីឲ្យអ្នកដទៃមើលមកយើងជាមនុស្សមានតម្លៃ ?
ការពិត យើងមានតម្លៃ ឬគ្មានតម្លៃ វាមិនស្ថិតនៅលើអ្នកដទៃមើលមកយើងនោះទេ ។ ចំណុចដែលសំខាន់ គឺយើងខ្លួនឯងមើលមកខ្លួនឯងជាមនុស្សបែបណាតែប៉ុណ្ណោះ ? ម្យ៉ាងទៀត បើយើងព្យាយាមគ្រប់បែបយ៉ាងនៅកន្លែងដែលមើលមិនឃើញពីសមត្ថភាពរបស់យើង នោះយើងនឹង ក្លាយជាមនុស្សដែលគ្មានតម្លៃ ។ ដូច្នេះហើយ វាមិនស្ថិតនៅលើអ្នកដទៃគិតមកលើយើងជាមនុស្សមានតម្លៃ ឬគ្មានតម្លៃនោះទេ សំខាន់ គឺយើងខ្លួនឯង ចេះជ្រើសរើសរស់ជាខ្លួនឯង ឬអត់ ? ឬក៏រស់នៅ ដើម្បីតម្រូវតាមចិត្តអ្នកដទៃ ? បើរស់នៅ ដើម្បីបំពេញតែតាមចិត្តអ្នកដទៃមើលមកមែននោះ វាពិតជាហត់នឿយណាស់ សម្រាប់ជីវិតមួយនេះ ។

