ចាប់ផ្តើមធ្វើការងារដែលខ្លួនឯងស្រលាញ់
ប្រសិនបើចង់ឲ្យជីវិតជួបនូវភាពរីករាយច្រើនជាងកើតទុក្ខព្រួយ ត្រូវតែចេះជ្រើសរើសធ្វើការងារដែលខ្លួនឯងស្រលាញ់ ឬចង់ធ្វើការងារនោះបំផុត មិនមែនជម្រើសទីមួយ គឺជាលុយ ហើយប្រឹងធ្វើការងារដែលអ្នកមិនបានស្រលាញ់នោះទេ ។
ចាប់ផ្តើមធ្វើការងារដែលខ្លួនឯងស្រលាញ់ រួចបន្តរីកចម្រើនទៅមុខជានិច្ច ពេលនោះ លុយនឹង រត់មករកអ្នកតាមក្រោយ ។ បែបនេះបានទាំងសេចក្តីសុខផ្លូវចិត្ត បានទាំងសេចក្តីសុខផ្លូវកាយ ប៉ុន្តែ មុននឹង ទទួលបាន ទាមទារឲ្យអ្នកអត់ធ្មត់ឲ្យបានច្រើនបន្តិច ។ បើអ្នកមានឆន្ទៈក្នុងការចង់លូតលាស់ និង ចង់ផ្លាស់ប្តូរពិតប្រាកដមែន ពេលនោះជីវិតរបស់អ្នក នឹង ទៅដល់អ្វីដែលអ្នកចង់ក្លាយជា ។

