“ចង់ចេញរកស៊ី ស្គាល់ខ្លួនឯងឱ្យច្បាស់សិន” 💯

P
“ចង់ចេញរកស៊ី ស្គាល់ខ្លួនឯងឱ្យច្បាស់សិន” 💯
1- អ្នកនៅទីណា? 
អ្នកនៅក្នុងទីក្រុង ឬនៅជនបទ ជារឿយៗអ្នកចំណាយពេលនៅជាមួយមនុស្សបែបណា? គួរផ្លាស់ប្តូរទីកន្លែងរស់នៅ ទៅរកឱកាសថ្មី ឬស្វែងរកបញ្ហានៅក្នុងតំបន់របស់អ្នក ហើយបង្កើតជាអាជីវកម្មមួយ។

2- អ្នកជឿទៅលើអ្វី? 
អ្នកជឿថាឱ្យតែខំប្រឹង គឺទទួលបានផល ឬក៏គិតថាជ្រើសរើសសំខាន់ជាងការខិតខំប្រឹងប្រែង។ យល់ពីគុណតម្លៃរបស់ខ្លួនឱ្យច្បាស់ ទើបពេលជួបបញ្ហា អ្នកមានការជម្រុញចិត្តចេញពីក្នុងខ្លួន

3- អ្នកចង់បានអ្វី?
អ្នកចង់មានបាន ហ៊ឺហារ ឬចង់បំពេញក្តីសុខផ្លូវចិត្តឱ្យខ្លួនឯង ទាល់តែច្បាស់ពីអ្វីដែលខ្លួនចង់បាន ទើបតស៊ូបានយូរ

4- អ្នកចេះធ្វើអ្វី?
មានចំណេះ ជំនាញអ្វីក្នុងខ្លួនទេ? ជាមនុស្សចេះគ្រប់យ៉ាងតែចេះស្ទើរ ឬចេះអ្វីមួយឱ្យប្រាកដ តែអ្នកមានបានយកចំណេះនេះមករកលុយដែរឬទេ?

5- អ្នកកំពុងធ្វើអ្វីពេលនេះ?
អ្នកកំពុងតែដើរលេងផឹកស៊ី ឬកំពុងតែខំធ្វើការរកស៊ី តែទង្វើដែលអ្នកកំពុងធ្វើនេះ បានរុញច្រានឱ្យអ្នកឈានទៅរកអ្វីដែលអ្នកចង់បានដែរ ឬទេ? បើមែន បន្តធ្វើទៀត បើមិនមែនទេ ប្តូរសកម្មភាពឱ្យបានលឿនបំផុត។

Comments