ពេលវេលាកន្លងផុតទៅ...

P
ពេលវេលាកន្លងទៅ នឹងធ្វើឱ្យយើង មើលឃើញទាំងគុណសម្បត្តិ និង គុណវិបត្តិរបស់មនុស្សតែម្នាក់។ ដែលយើងធ្លាប់មើលឃើញថាល្អបំផុត។
តែចំណុចខុសទាស់អស់ទាំងនោះ បើយើងនៅតែព្យាយាមមើលរំលង ហើយលាក់វានៅក្រោមកំរាលព្រំដ៏ល្អស្អាត។ ថ្ងៃណាមួយវានឹងរីកមាឌ ហើយត្រលប់មកត្របាក់យើងវិញជាមិនខាន។
បញ្ហា តូចធំ បើអាចដោះស្រាយបាន និយាយគ្នាបាន គួរណាស់តែធ្វើវា មុនពេលវាកែខៃលែងបាន និង បំផ្លាញគ្រប់យ៉ាងដែលយើងខំសាងឡើងមកយ៉ាងលំបាក។

Comments