[ សម្រាក ដើម្បីសម្រេចចិត្ត ]
ថ្ងៃមួយដែលយើងមានអារម្មណ៍ថា "លែងចង់ខ្វល់ពីរឿងគ្រប់យ៉ាង" នោះជាពេលវេលាដែលយើងកំពុងតែសម្រេចចិត្តចង់ផ្លាស់ប្តូរជីវិតមែនទែនហើយ ។
ដោយសារសម្ពាធពីការគិតស្មុគស្មាញខ្លាំងពេក រហូតដល់យើងលែងមានអារម្មណ៍ចង់រវល់ ចង់ខ្វល់ខ្វាយ ចង់ធ្វើអ្វីទាំងអស់ ក្រៅពីទុកពេលវេលាចោលឲ្យខ្លួនឯងបានសម្រាកតែប៉ុណ្ណោះ ។
ក្រោយពេលសម្រាក ដើម្បីសម្រេចចិត្តឲ្យបានច្បាស់លាស់ហើយ យើងនឹង លែងមានអារម្មណ៍ស្មុគស្មាញទៀតហើយ ព្រោះយើងនឹង ចាប់ផ្តើមបោះជំហានទៅកាន់ទិសដៅណាមួយដែលយើង ព្រមសម្រេចចិត្តជ្រើសរើសដើរទៅមុខ ។

