វិធី 8 យ៉ាងធ្វើឱ្យខ្លួនឯងកាន់តែមានសំណាង
1- គាំទ្រខ្លួនឯងជានិច្ច៖ ស្រលាញ់ខ្លួនឯង គាំទ្ររាល់ការសម្រេចចិត្តដែលខ្លួនធ្វើ មិនមើលងាយខ្លួនឯង
2- មិននិយាយពាក្យអសុរស៖ មិនជេរគេ មិននិយាយពាក្យអាក្រក់ស្តាប់ តែងតែនិយាយពាក្យពិរោះ វិជ្ជមានជានិច្ច
3- បង្កើតទំនុកចិត្តក្នុងខ្លួន៖ មានគោលដៅក្នុងខ្លួន ដឹងថាខ្លួនចង់ធ្វើអ្វី ទោះមានលុយក៏ដោយ អត់លុយក៏ដោយ ត្រូវមានទំនុកចិត្តជានិច្ច
4- រៀនសរសើរខ្លួនឯង៖ ប្រាប់ខ្លួនឯងថា ខ្លួនពូកែណាស់ អាចធ្វើរឿងនេះបាន ខ្លួនសំណាងណាស់ ដែលបានជួបរឿងនេះ
5- ស្រលាញ់ខ្លួនឯង៖ រក្សារាងឱ្យបានស្អាត កាត់សក់ឱ្យខ្លី ហាត់ប្រាណជានិច្ចដើម្បីសុខភាពខ្លួនឯង
6- នៅជាមួយធម្មជាតិឱ្យច្រើន៖ ឡើងភ្នំ ដើរលេងតាមមាត់សមុទ្រ ចំណាយពេលនៅម្នាក់ឯង ដើម្បីបង្កើនថាមពលក្នុងខ្លួន
7- នៅជាមួយមនុស្សវិជ្ជមាន៖ នៅជាមួយអ្នកណាដែលគេនិយាយពីឱកាស ជជែកពីលុយ ពិភាក្សាពីគំនិតអាជីវកម្មថ្មី
8- បើកចិត្តទទួលយករបស់ថ្មីជានិច្ច៖ គិតថាខ្លួនមិនចេះគ្រប់ដប់ បើកចិត្តស្តាប់គេនិយាយ និងដាស់តឿនខ្លួនឯងជានិច្ច។

