ចំណង់ចំណូលចិត្តមនុស្សខុសពីគ្នា
ពេលខ្លះ រឿងខ្លះ បកស្រាយច្រើនយ៉ាងណា ក៏នៅតែប៉ុណ្ណឹង ព្រោះតែគេមិនមែនជាយើង ប្រាកដជាមិនអាចយល់ពីយើងឡើយ ។
បើយើងមានចំណូលចិត្តខាងផ្នែកសិល្បៈ យើងពិតជាចង់ចំណាយពេលវេលានៅជាមួយវា ព្រោះវាធ្វើឲ្យយើងមានសេចក្តីសុខ ។ តែអ្នកដែលមិនយល់ពីយើង យល់ថា អ្វីដែលយើងកំពុងចំណាយពេលវេលាជាមួយវាគ្មានប្រយោជន៍អ្វីទាល់តែសោះ ។ តើយើងគួរជ្រើសរើសបំពេញតាមចិត្តគេ ឬ ជ្រើសរើសបំពេញតាមចំណង់ចំណូលចិត្តខ្លួនឯង ?
ការពិតទៅ គ្មានអ្នកណាយល់ពីយើងច្បាស់ជាងយើងខ្លួនឯងទេ ហើយក៏គ្មានអ្នកណាមកសម្រេចចិត្តជំនួសយើងបានដែរ ។

