ជីវិតពិតខុសពីជីវិតសម្តែង
ជីវិតពិតខុសពីជីវិតសម្តែង រឿងជាក់ស្តែងតែងតែដំណើរទៅមុខ បើធ្វើសកម្មភាពខុស គឺខុសហើយ មានតែចាប់ផ្តើមជាថ្មីធ្វើឲ្យបានល្អជាងនេះតែប៉ុណ្ណោះ ។ ផ្ទុយពីឈុតឆាកភាពយន្តដែលគេសម្តែង បើធ្វើសកម្មភាពខុសអាចចាប់ផ្តើមសម្តែងម្តងទៀត ធ្វើបែបណាឲ្យសម្តែងសមដូចធម្មជាតិអាចយកជាការបាន ។ ដើម្បីឲ្យជីវិតយើងល្អឥតខ្ចោះដូចរឿងគេសម្តែង លុះត្រាតែយើងចេះនិពន្ធសាច់រឿងជីវិតសម្រាប់ខ្លួនឯង ដឹកនាំចិត្តគំនិតខ្លួនឯង កែតម្រូវសម្មភាពធ្វើខុសរបស់ខ្លួនឯងឲ្យល្អប្រសើរឡើងវិញ ។ កុំធ្វើខុសហើយ បណ្តោយឲ្យខ្លួនឯងនូវតែសាងកំហុសដដែលៗម្តងហើយម្តងទៀត ដោយមិនសិក្សារៀនសូត្រ ដើម្បីផ្លាស់ប្តូរ នោះវាមិនល្អ សម្រាប់ជីវិតនាពេលអនាគតរបស់យើងឡើយ ។

