កុំធ្វើជាមនុស្សចេះដឹងគ្រប់រឿងពេក
កុំរៀនធ្វើជាមនុស្សដឹងគ្រប់រឿង ប៉ុន្តែ គួរតែធ្វើជាមនុស្សរៀនយល់ដឹងពីអ្វីដែលជួយឲ្យជីវិតយើងរីកចម្រើនទៅមុខ ។ ព្រោះបើយើងធ្វើខ្លួនជាមនុស្សចេះដឹងគ្រប់យ៉ាង យើងប្រាកដជាបាត់បង់ឳកាសក្នុងការរៀនសូត្រពីអ្វីថ្មីៗ ដែលមាននៅក្នុងខ្លួនអ្នកដទៃជាមិនខាន ។ ដោយសារតែយើងធ្វើខ្លួនជាអ្នកចេះ ដូច្នេះ អ្នកដទៃក៏គេមិនហ៊ានបញ្ចេញអ្វីមកជួយបន្ថែម បង្ហាត់ បង្ហាញ បង្រៀនយើងនូវអ្វីដែលគេចេះដឹងនោះទេ ។ ម្ល៉ោះហើយ យើងគួររៀនធ្វើមិនដឹង ឬនៅស្ងៀមខ្លះ ដើម្បីទទួលបានគំនិតថ្មី ពីអ្នកដទៃ ដែលគេចង់ផ្តល់ឲ្យយើង អាចតាមរយៈសកម្មភាព ការនិយាយស្តី ឬទីកន្លែងណាមួយ ដែលយើងមិនធ្លាប់ដែលបានស្គាល់ ឬក៏អាចជាការណែនាំសៀវភៅថ្មី មនុស្សថ្មី ទំនាក់ទំនងថ្មី ឲ្យយើងបានស្គាល់ ទាំងអស់នេះ វាអាចជួយឲ្យជីវិតយើងផ្លាស់ប្តូរផងដែរ ។

