ស្ទើរតែគ្រប់ច្រកល្ហកមិនថាផ្លូវតូចធំលំអាជ្ញាធរខេត្តក្រុងព្រះសីហនុមិនខ្វល់សោះ

P
pich
ព្រះសីហនុ​ ៖ នៅថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ពលរដ្ឋរស់នៅក្រុងព្រះសីហនុ និងក្រុមអាជីវករលក់ដូរតូចតាចតាមបណ្ដោយឆ្នេរសមុទ្រ មានការរអ៊ូរទាំពីបញ្ហាដូចជា ៖ ![FB_IMG_1534294736743.jpg](https://serey.io/imageupload_data/287bbc480b3165a139cb1f3e57c4215183ab1f1d) ១.ផ្លូវខូចស្ទើរតែគ្រប់ច្រកល្ហក មិនថាផ្លូវតូច ផ្លូវធំ ផ្លូវលំ។ ២.សោភ័ណភាព របៀបរៀបរយ ធ្លាក់ចុះមិនគួរអោយជឿ ទីក្រុងស្អាត ឆ្នេរស្អាត ប្រែរូបរាងទ្រុឌទ្រោម។ ៣.ងាកឆ្វេងចិន ងាកស្តាំចិន មើលមនុស្សក៍ចិន មើលហាងក៍ចិន មើលអក្សរក៍សុទ្ធតែអក្សរចិន មានអារម្មណ៍ច្រលំថាខ្លួនឯងម្ចាស់ស្រុកជាជនបរទេសទៅវិញ។ ![FB_IMG_1534294742264.jpg](https://serey.io/imageupload_data/a5b4332e851cb5eef47a87a5f99c37f584a3349a) ៤.អូតែល រីសត ផ្ទះសំណាក់ចិនកក់អស់ ហាងអាហារខ្មែរក៍ប្រែទៅជាចិន មាត់សមុទ្រក៍សុទ្ធតែចិនដើរ ចិនឈរ ចិនអង្គុយ ផ្សែងបារីគ្រប់ទិសទី លឺមាត់ឡូឡា។ ៥.តំលៃគ្រប់យ៉ាងទាំងការស្នាក់នៅ ហូបចុក សេវាកម្មផ្សេងៗ កើនឡើងគួរអោយភ្ញាក់ផ្អើល។ ៦.ហេដ្ឋារចនាសម្ព័ន្ធសេវាកម្មសាធារណៈថមថយ កាស៊ីណូវិញដុះដាលដូចផ្សិត ចរាចរណ៍តាមផ្លូវគ្មានរបៀប ការចតរញ៉េរញ៉ៃ បរិយាកាសអួរអាប់។ ![FB_IMG_1534294729362.jpg](https://serey.io/imageupload_data/9ae4ae11c27a2074685cf31f1b561261d622964a) ៧.អាជីវកម្មខ្នាតតូច មធ្យមត្រូវបានបិទទ្វារ ព្រោះជួលទីតាំងបន្តអោយចិនបានថ្លៃជាង អាជីវករខ្នាតតូចរអ៊ូរទាំព្រោះភ្ញៀវទេសចរណ៍បរទេសក្រៅពីចិនគេមិនមកទៀត ឯភ្ញៀវក្នុងស្រុកលែងទៅហ៊ានជាន់។ ៨.អ្នកចំណូលទាបខ្លាំងព្រួយបារម្មណ៍ពីជីវភាពរស់នៅ ព្រោះថ្លៃឈ្នួលផ្ទះជួលពីមុន ២០$-៣០$ កើន ទៅ ២០០$ -៣០០$ ចំណីអាហារក៍ថ្លៃខ្ពស់ ចំណូលគាត់តាមមាត់សមុទ្រថយចុះ ពិបាកទប់ទល់នឹងចំណាយ។ ដែលទាំងអស់ខាងលើនេះប្រជាពលរដ្ឋ ស្នើសុំប្រមុខរាជរដ្ឋាភិបាល ជួយឲ្យអាជ្ញាធររៀបចំសណ្ដាប់ធ្នាប់បរិស្ថាន ក្រុងទេសចរណ៍​ ទិស​នារតីនេះឡើងវិញផង។

Comments