RolRoyកប់សេរីបុកបង្គោលភ្លើងមុខមន្ទីរពេទ្យចំការចេកកំពង់សោម
រថយន្តទំនើបម៉ាករ៉ូរ៉យមួយគ្រឿងបុកទ្រូងផ្លូវនិងបង្គោលភ្លើងមុខមន្ទីរពេទ្យចំការចេក
ដោយៈ វីរៈ
ខេត្តព្រះសីហនុ៖ រថយន្ត១គ្រឿង ម៉ាក រ៉ូ រ៉យ ពណ៌ខ្មៅផ្លាកលេខភ្នំពេញ2BE-8888 មិនស្គាល់អត្តសញ្ញាណ អ្នកបើកបរ មានទិសដៅពីជើង ឆ្ពោះទៅត្បូង លុះដល់ចំណុចខាងលើ បានបុកទ្រូងផ្លូវ និង បង្គោលភ្លើងបំភ្លឺផ្លូវចំនួន១ដើម រថយន្តមិនអាចទៅមុខបានទៀតឡើយ ម្ចាស់ទុករថយន្តនៅកន្លែងកើតហេតុ ហេីយចុះគេចខ្លួនបាត់ ។ 
ករណីនេះកើតឡើងនៅលើផ្លូវឯករាជ្យ មុខមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហៅមន្ទីរពេទ្យចំការចេក សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ វេលាម៉ោង៥:៣០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ។
អ្នកក្រុងព្រះសីហនុបានបង្ហើបថា រថយន្តខាងលើនេះ កន្លងមកតែងឃើញ ថៅកែចិន ជាអ្នកបើកបរ ប៉ុន្តែ ដល់ពេលកើតហេតុពួកគាត់មិនបានដឹងទេ ព្រោះម្ចាស់គេចខ្លួនបាត់ស្រមោល ដោយឃើញហេតុការណ៍បែបនេះពួកគាត់ក៏រាយការណ៍ប្រាប់ប៉ូលីស។
រថយន្ត១គ្រឿង ខាងលើនេះត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ ដឹកជញ្ជូន យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រងចាំមើលម្ចាស់ចូលខ្លួនមកដោះស្រាយ៕

