កម្ពុជា​ស្វាគមន៍​ចំពោះ​កីឡា​បាល់ទាត់​ឆ្នើម​ Honda Keisuke

P
pich
សម្តេចតេជោ​ ៖​ កម្ពុជា​ស្វាគមន៍​ចំពោះ​កីឡា​បាល់ទាត់​ឆ្នើម​ Honda Keisuke ដោយ​៖ វីរៈ ភ្នំពេញ​៖​សម្តេច​តេជោ​ មាន​ប្រសាសន៍​ថា​ កម្ពុជារីករាយស្វាគមន៍និងអបអរសាទរ ចំពោះកីឡាបាល់ទាត់ឆ្នើមជប៉ុន លោក Honda Keisuke ដែលបានស្ម័គ្រចិត្តមកជួយបង្វឹកកីឡាបាល់ទាត់ ជម្រើសជាតិកម្ពុជា (FCC) ដោយមិនគិតថ្លៃក្នុងរយៈពេល២ឆ្នាំ។![IMG_20180813_081826_592.jpg](https://serey.io/imageupload_data/c1f7822cc343de2270e49509da3aaf4206358817) ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ ផ្សាយ​កាលពី​យប់​ថ្ងៃ​ទី​១២​ ខែ​សីហា​ ថា​ នេះគឺជាការយកចិត្តទុកដាក់ដ៏ឧត្តុង្គឧត្តមបំផុតរបស់ លោក Honda Keisuke ក្នុងការ​លើកស្ទួយវិស័យកីឡាកម្ពុជា​ឱ្យ​កាន់តែរីកចម្រើន។ ![IMG_20180813_081822_205.jpg](https://serey.io/imageupload_data/aed13e674c4524cc56af027ca3a93bffde461863) ទន្ទឹមនឹងនេះដែរ សម្តេច​សូមបងប្អូនជនរួមជាតិ និងក្មួយៗ​រង់ចាំទស្សនាការប្រកួត កីឡាបាល់ទាត់រវាងកម្ពុជា​នឹងម៉ាឡេស៊ី នៅថ្ងៃទី ១០ ខែកញ្ញា​ ខាងមុខនេះ។![IMG_20180813_081833_360.jpg](https://serey.io/imageupload_data/cee8f44b157b4e1a73b194d284666cfc9bb52315) សម្តេច​សូមអរគុណ លោក Honda Keisuke និង​រដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលតែងតែយកចិត្តទុកដាក់ជួយដល់កម្ពុជាគ្រប់វិស័យ​ ! ៕![IMG_20180813_081840_291.jpg](https://serey.io/imageupload_data/1e9716852b0c33c1047b2a58d7d0507c65590f1b)

Comments