គ្រោះថ្នាក់ចរាចរថ្ងៃទី២៥មិថុនាមាន៩លើកស្លាប់ម្នាក់របួស១៣នាក់

P
pich
គ្រោះថ្នាក់ចរាចរថ្ងៃទី២៥មិថុនាមាន៩លើកស្លាប់ម្នាក់របួស១៣នាក់ ដោយៈវីរៈ ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស គិតពីម៉ោង២ថ្ងៃទី២៤ដល់ម៉ោង២ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ កើតឡើងចំនួន៩លើក(យប់២លើក) បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ រងរបួសធ្ងន់ ៩នាក់ របួសស្រាល ៤នាក់ បើយោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ![IMG_20180625_174047_907.jpg](https://serey.io/imageupload_data/124f1052f905fe46002dfe3a468e058c96793015) នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៩គ្រឿង ក្នុងនោះមានម៉ូតូ ១០គ្រឿង រថយន្តតូច ៧គ្រឿង រថយន្តធំ ១គ្រឿង កង់ ១គ្រឿង ។ មិនពាក់ពួកសុវត្ថិភាពេលគ្រោះថ្នាក់៦នាក់(យប់៣នាក់) ។ របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន ៣លើក(ស្លាប់១នាក់) មិនប្រកាន់ស្តាំ ១លើក, បត់គ្រោះថ្នាក់ ២លើក, មិនគោរពសិទ្ធិ ៣លើក ។![IMG_20180625_173159_378.jpg](https://serey.io/imageupload_data/1701bbf52a400fde6d4a2c94b1c0321264a41b25) របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល២៥ថ្ងៃ ចាប់គិតពីថ្ងៃទី០១ ដល់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ កើតឡើងចំនួន ១៩៩លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១០០នាក់ របួសសរុប ៣០៦នាក់ របួសធ្ងន់ ១៦៤នាក់ របួសស្រាល ១៤២នាក់ ៕

Comments