សួង ស៊ីធឿន ធ្វើឱ្យអ្នកគាំទ្រលើបណ្ដាញហ្វេសប៊ុក នាំគ្នាចង់កំសត់តាម
សួង ស៊ីធឿន ធ្វើឱ្យអ្នកគាំទ្រលើបណ្ដាញហ្វេសប៊ុក នាំគ្នាចង់កំសត់តាមខណៈដែលបែកបាក់ស្នេហ៍លើកដំបូង
ដោយៈ វីរៈ
ភ្នំពេញ៖ តារាសម្តែងសិចស៊ីវ័យក្មេង កញ្ញា សួង ស៊ីធឿន បានធ្វើឱ្យអ្នកគាំទ្រលើបណ្ដាញហ្វេសប៊ុក នាំគ្នាចង់កំសត់តាមនាង ខណៈដែលនាង បានរៀបរាប់នៃការឈឺចាប់ក្នុងចិត្ត នៃការបាក់បែកស្នេហា ជាមួយបុរសម្នាក់។
កន្លងមក តារាសិចស៊ីវ័យក្មេងរូបនេះ មិនដែលបង្ហាញមុខគូស្នេហ៍ថានរណាឡើយរហូតដល់ ស្រាប់តែឃើញបង្ហោះសារឈឺចាប់យ៉ាងវែង អានហើយជក់ចិត្តចង់យំតាម។
សារលើហ្វេសប៊ុកថា “ ខ្ញុំធ្លាប់មានស្នេហា។ ខ្ញុំធ្លាប់ស្រឡាញ់មនុស្សម្នាក់ខ្លាំងបំផុត។ ខ្ញុំធ្លាប់ មានស្នាមញញឹមដ៏មានក្ដីសុខ។ ខ្ញុំធ្លាប់កក់ក្ដៅ ពេលដែលខ្ញុំបាននៅក្បែរគេ។ ខ្ញុំធ្លាប់ធ្វើគ្រប់យ៉ាង ដើម្បីមនុស្ស ដែលខ្ញុំស្រឡាញ់ បើទោះបីជាខ្ញុំ ចិត្តរឹងចំពោះមនុស្សទាំងអស់ នៅលើលោកនេះ។ តែខ្ញុំបែរជាទន់ជ្រាយ ចំពោះបេះដូងខ្លួនឯង ព្រោះតែខ្ញុំស្រឡាញ់គេខ្លាំង។ ខ្ញុំធ្លាប់សប្បាយចិត្ត រាល់ពេល ដែលចូលគេង ឬភ្ញាក់ពីគេង នៅពេលព្រឹកដោយសារតែពាក្យ G9 & Gmorning វាជាអារម្មណ៍មួយកក់ក្ដៅ ដែលអាចឱ្យខ្ញុំនិយាយបានថា ខ្ញុំអាចបាត់បង់អ្វីគ្រប់យ៉ាង បានទាំងអស់ តែខ្ញុំពិតជាមិនអាចបាត់បងគេ ហើយគិតថាមានតែគេម្នាក់គត់ ជាមនុស្សចុងក្រោយដែលខ្ញុំត្រូវ ចំណាយពេលរស់នៅជាមួយ ដោយភាពស្មោះស្ម័គ្រ អស់មួយជីវិត….គ្រប់យ៉ាងវាពិតជាគ្រាន់ តែធ្លាប់កើតឡើងចំពោះ”។

កញ្ញា សួង ស៊ីធឿន បន្តសរសេរយ៉ាងវែងថែមទៀថា “ខ្ញុំលើកទីមួយក្នុងឆាកជីវិតប៉ុណ្ណោះ ដែលអាចឱ្យខ្ញុំស្រឡាញ់គេខ្លាំង ជាងស្រឡាញ់ខ្លួនឯង ទៅទៀត….. មកដល់ពេលនេះ វាជារឿង កន្លងហួស យើងបែកគ្នាទៅហើយ ព្រោះតែការលះបង់របស់ខ្ញុំ។ វាពិតជាឈឺចុកចាប់ស្ទើរតែ ទទួលមិនបាន តែពេលដែលគិតដល់ទង្វើ ដែលគេប្រព្រឹត្ត មិនអាណិតអាសូរដល់ចិត្តខ្ញុំ។ ខ្ញុំក៏ប្រាប់ ខ្លួនឯងវិញថា ខ្ញុំក៏មិនញញើត ក្នុងការកាត់ចិត្តដើរចេញនោះដែរ បើទោះបីជាខ្ញុំស្រឡាញ់គេ ប៉ុណ្ណាក៏ដោយ។ ការគិតបែបនេះ ធ្វើឱ្យខ្ញុំកាត់ចិត្តបានបន្តិចម្ដងៗ រសាយទៅតាមពេលវេលា ធូរស្រាលទៅតាមខ្យល់អាកាសល្អៗ។ ខ្ញុំដើរទៅមុខបែបយឺតៗតែម្នាក់ឯង… ដាច់ខាត ខ្ញុំមិនទទួលអ្នកណា ដើម្បីបំភ្លេចអ្នកណានោះទេ។ ខ្ញុំនឹងនៅម្នាក់ឯងបែបនេះ រហូតទាល់តែខ្ញុំ ព្យាបាលបេះដូងខ្លួនឯងបានដោយខ្លួនឯង ទើបខ្ញុំសំរេចចិត្តទទួលយក ឬស្វែងរកមនុស្សល្អម្នាក់ ដែលចូលមក ដើម្បីស្រឡាញ់គ្នា មិនមែនមក ដើម្បីព្យាបាលបេះដូងរបស់ខ្ញុំនោះទេ”។
សូមជម្រាបថា កញ្ញា សួង ស៊ីធឿន ជាតារាសម្តែងវ័យក្មេង ដើរលើវិថីសម្តែង ធ្វើឱ្យល្បីនិងមហាជន បានស្គាល់នាងហើយនាង ល្បីក្នុងរឿង ខ្មោចភ័យខ្លាច “សសរកន្លោង” កាលពីឆ្នាំ២០១៧ កន្លងមក។ បច្ចុប្បន្ននេះ នាងមាន ទីផ្សារការងារសិល្បៈល្អ ខណៈនាងទទួលថត បានថត និងសម្តែងរឿង ជាជាច្រើនផងដែរ៕

