កម្លាំងចម្រុះឃាត់ខ្លួនមនុស្សជាង៤០នាក់ ក្នុងខណ្ឌឬស្សីកែវ
កម្លាំងចម្រុះបង្ក្រាបករណី បញ្ជូលមេជីវិតឲ្យពពោះ ឃាត់ខ្លួនមនុស្សជាង៤០នាក់ ក្នុងខណ្ឌឬស្សីកែវ
ដោយៈ វីរៈ
ភ្នំពេញ៖កម្លាំងការយាល័យប្រឆាំងការជួយដូរមនុស្សនឹងការពារអនិតិជនក្រសួងមហាផ្ទៃសហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌឬស្សីកែវ កម្លាំងការិយាល័យជួញដូរផ្លូវភេទ និងការពារអនិតិជន អាជ្ញាធរខណ្ឌឬស្សីកែវ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌឬស្សីកែវ បានចុះបង្ក្រាបករណីបញ្ជូលមេជីវិតឲ្យពពោះ ដោយធ្វើការឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ រួមនិងស្ត្រីមានផ្ទៃពោះជាង៤០នាក់នាក់ និងមេកា២នាក់ ផងដែរ។
ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោង៧និង៣០នាទី យប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ២អា និង៩អា ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ។

សូមជម្រាបថា ប្រតិបត្តិការនេះ មានការសម្របសម្រួលពីព្រះរាជអាជ្ញារង កួច គឹមទ្បុង។ ជាលទ្ធផល ការបង្ក្រាបនេះសមត្ថកិច្ចឃាត់ខ្លូនបានជនសង្ស័យម្នាក់ ឈ្មោះ LlU QlANG ភេទប្រុស អាយុ៤៩ឆ្នាំ (ជនជាតិចិន) និងស្ត្រីពពោះចំនួនជាង៤០នាក់ មេការ២នាក់ និងដកហូតរថយន្ត២គ្រឿង រួមមាន រថយន្តឡិចស៊ីស 470 រថយន្តស៊ាំយ៉ុង និងម៉ូតូ១គ្រឿងផងដែរ។
បន្ទាប់ពីឃាត់ខ្លួនជនជាតិចិន និងខ្មែរសរុប៤០នាក់ រួមនិងវត្ថុតាងពាក់ព័ន្ធ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

