សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករនិយោជិត

P
pich
សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយៈ វីរៈ កណ្តាល នៅព្រឹកថ្ងៃទី០៥ ខែក្កដា ឆ្នាំ ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីសរុបចំនួន ២៧.៥២៩ នាក់មកពីរោងចក្រចំនួន ២៥ ដែល ធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មចេងឌូបាយីកម្ពុជាចិន ស្ថិតក្នុងភូមិព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ។![IMG_20180705_093129_245.jpg](https://serey.io/imageupload_data/9ad40faa4e304d41bad1011fc3355289c8b6e122) លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រទាំង២៥ មានអ្នកវិនិយោគមកពីប្រទេសចិនចំនួន ២១, កូរ៉េចំនួន១, ជប៉ុនចំនួន ១, និងខ្មែរចំនួន ២ ហើយក្នុងនេះ មានរោងចក្រកាត់ដេរសំលៀកបំពាក់ចំនួន ២១, ផលិតកាបូបចំនួន ៣, និងដេរប៉ាក់ចំនួន១ ។ ផលិតផលទាំងអស់ត្រូវបាននាំទៅកាន់ទីផ្សារអន្តរជាតិនិងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។![IMG_20180705_093124_455.jpg](https://serey.io/imageupload_data/c3ed6cb0515a1fe7246eb77629ac44afba57180b) ខេត្តកណ្ដាល មានរោងចក្រសហគ្រាសគ្រឹះ ស្ថានចំនួន ៤៦២ មានកម្មករនិយោជិត ចំនួន ១៥០.៥១៥នាក់ដែលមានប្រាក់ឈ្នួលសរុប ៣៦៣ លានដុល្លារក្នុងនោះរោងចក្រកាត់ដេរសំលៀក បំពាក់ និង ផលិតស្បែកជើងមានចំនួន ១៦៨ មានកម្មករនិយោជិត ចំនួន ១៣ម៉ឺន ៤,៣២៣នាក់ ដែលមានប្រាក់ ឈ្នួលសរុបប្រមាណជាង ៣២២លានដុល្លារក្នុង១ឆ្នាំ។ ![IMG_20180705_093117_405.jpg](https://serey.io/imageupload_data/70914818d4f0cc9b489a6d2c3944931665a496d9) ចាប់ពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ រហូត ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ សម្ដេចតេជោ បានជួបជាមួយប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក និងកម្មករ និយោជិតទាំងក្នុង និងក្រៅប្រព័ន្ធចំនួន ៤៩លើក មានចំនួនសរុប ៦៨១.៦៣៣ នាក់ ៕

Comments