ឈិ​ត សុវណ្ណ​បញ្ញា សម្រស់កាន់តែស្អាតឡើងៗ

P
pich
ឈិ​ត សុវណ្ណ​បញ្ញា សម្រស់កាន់តែស្អាតឡើងៗធ្វើឱ្យ​ទស្សនិកជនសរសើរនិងចង់គយគន់ពេលតុបតែងខ្លួនម្តងៗ ដោយៈ វីរៈ ភ្នំពេញៈ តារាចម្រៀង​ស្រី​សំឡេង​មានមន្តស្នេហ៍ កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា សម្រស់កាន់តែស្អាតឡើងៗ ធ្វើឱ្យ​ទស្សនិកជនសរសើរ និងចង់គយគន់ ជា​ពិស​សេស​នៅពេល​នាង​តុបតែង​ខ្លួន​ទៅ​ចូលរួម​កម្មវិធី​ជប់លៀង​ផ្សេងៗ​ ធ្វើ ស្រី​ស្រស់​រូបនេះ ទទួលបានការ​ចាប់អារម្មណ៍​មិន​ស្ទើរ​ឡើយ ។​![IMG_20180708_070040_006.jpg](https://serey.io/imageupload_data/f94cc5e5b404cf63a310dca31d39666fa2f61118) ​ថ្មីៗនេះតារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន ឈិ​ត សុវណ្ណ​បញ្ញា បាន​តុបតែង​ខ្លួន​ទៅ​ចូលរួម​កម្មវិធី​ខួបកំណើត​របស់​មិត្តភក្ដិ ក្នុង​នោះគេ​ឃើញ​តារា​ស្រី​រូបនេះ គ្រង​រ៉ូ​ប​ពណ៌​ស​មួយឈុត បូករួម​ទាំង​គ្រឿងអលង្ការ​លម្អ​ខ្លួន​ឆ្វេង​ស្ដាំ​ផង​នោះ បានធ្វើឱ្យ​នាងកាន់តែ​ស្រស់ស្អាត​ប្លែក ។​![IMG_20180708_070047_169.jpg](https://serey.io/imageupload_data/935d89cf3bef856f7d4c7ef8e0b6deb0cb1b0024) ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនលួចច្រណែន ពីសម្រស់របស់តារាស្រីរូបនេះ ព្រោះក្រៅពីមានទេពកោសល្យច្រៀង បានយ៉ាងពិរោះ កញ្ញា ក៏មានរូបសម្រស់ស្រស់ស្អាត មិនធម្មតាដែរ ។ ![IMG_20180708_070055_062.jpg](https://serey.io/imageupload_data/9c23fe0a5c9220de5b61d42317d94a7330a5d37b) ​មួយរយៈ​ចុងក្រោយ​នេះចំពោះការងារ​សិល្បៈ​វិញ បច្ចុប្បន្ន​តារា​ស្រី​រាង​តូច​ច្រឡឹង​ដួង​នេះ ក៏​ហាក់ដូចជា​មិនសូវមាន​សន្ទុះ​ខ្លាំង​ណាស់ណា​ដែរ ដោយ​នាង​ហាក់​ស្ងប់ស្ងាត់​ខាន​ចេញ​បទ​ចម្រៀង​ថ្មីៗ​មួយរយៈ​មកហើយ ។ កញ្ញា ឈិត​ សុវណ្ណបញ្ញា ត្រូវបានគេទទួលស្គាល់ថា ជាតារាស្រីដែលមានសំឡេងផ្អែមស្រទន់ ហើយសព្វថ្ងៃកំពុង ទទួលបាននូវប្រជាប្រិយភាពខ្លាំង ពីសំណាក់ទស្សនិកជន មិនអន់ជាងតារាដទៃឡើយ។ ![IMG_20180708_070058_059.jpg](https://serey.io/imageupload_data/3dadcde444b781dbc96171453b1a00c56b750f73) សូមជម្រាបថា ជាក់ស្ដែង ថ្មីៗនេះកញ្ញារូបស្រស់ សម្រស់បានរូបនេះ បានធ្វើឲ្យ ប្រិយមិត្ត អ្នកទស្សនា អត់ទ្រាំ មិនសរសើរមិនបាននោះ ចំពោះការតុបតែងខ្លួន របស់ម្ចាស់បទ «ម្នាក់ឯងម្ដងទៀត» រូបនេះ ពិតជាស្រស់ស្អាត ប្លែកខ្លាំងមែនទែន ជាមួយឈុតសម្លៀកបំពាក់បែប ប្រពៃណី អមនឹងគ្រឿងអលង្ការប្រណីត ដែលធ្វើឲ្យសម្រស់នាងស្អាតខ្លាំងទ្វេដង៕

Comments