ប្លន់ម្សិលមិញសមត្ថកិច្ចស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យសរុបចំនួន 6នាក់

P
pich
វាយប្លន់យកម៉ូតូនៅស្ទឹងមានជ័យ2ម្សិលមិញចាប់បាន២នាក់ឥឡូវចាប់បាន4នាក់ទៀត និងរកឃើញម៉ូតូមកវិញ ដោយៈ សាវរក្ស ភ្នំពេញៈ ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ ឃាត់ខ្លួនបានបក្ខពួកយកមកសាកសួរនៅប៉ុស្តិ៍ហើយ ទើបនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០១៨ កម្លាំងនគរ​បាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរ​បាល​រាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានសហការគ្នាចុះធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យសរុបចំនួន 6នាក់។![img-20180620-wa00943424470670491145160.jpg](https://serey.io/imageupload_data/42670b1867b22d5cf405bf7081f168ae32c7e003) សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើ ទី១ឈ្មោះ ឃុត ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងខណ្ឌច្បារអំពៅ, ទី២ឈ្មោះ គង់ ម៉េង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងរថយន្ត ស្នាក់នៅក្នុងខណ្ឌច្បារអំពៅ, ទី៣ឈ្មោះ បាន ធៀនហ្វូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅក្នុងខណ្ឌច្បារអំពៅ, ទី៤ឈ្មោះ លី ឌីណា (ហៅហួរ) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅខណ្ឌច្បារអំពៅ, ទី៥ឈ្មោះ ហាក់ ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅខណ្ឌច្បារអំពៅ និងជនសង្ស័យទី៦ឈ្មោះ ឃឹម វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុការ ស្នាក់នៅខណ្ឌច្បារអំពៅ។ ចំណែកបក្ខពួក៥នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។ រីឯវត្ថុតាងដកហូតបាន ៖ ម៉ូតូចំនួន៤គ្រឿង ( ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ស្លាកលេខភ្នំពេញ 1GV-9242 របស់ជនរងគ្រោះ១គ្រឿង, ម៉ាកស៊ុយសាគីលែត ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GT-8765 ចំនួន១គ្រឿង, ម៉ាកប៊ីត ០១៨ ពណ៌ផ្កាឈូកលាយខ្មៅ ស្លាកលេខ ភ្នំពេញ 1HB-1717 ចំនួន១គ្រឿង, និង១គ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ បិតតែម២០១៥ ស្លាកលេខ សៀមរាប 1J-9264 ) និងដុំឥដ្ឋការ៉ូ១ដុំ ដែលជនសង្ស័យធ្វើសកម្មភាព។![IMG-20180621-WA0015.jpg](https://serey.io/imageupload_data/eed6c5c34ea214473ebcad8651c10a24b311ef47) ក្រោយមកនៅវេលាព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចខណ្ឌមានជ័យ សហការជាមួយជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុង បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ៤នាក់បន្ថែមទៀត ដោយដកហូតបានម៉ូតូ២គ្រឿងបន្ថែមទៀត នៅចំណុចសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ បន្ទាប់មកសមត្ថកិច្ចបាននាំជនសង្ស័យទាំង៤នាក់ ទៅចង្អុលបង្ហាញផ្ទះរបស់ជនសង្ស័យឈ្មោះ ផល្លា ដែលជាអ្នកធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដកហូតបានម៉ូតូម៉ាក សេ១២៥ ស៊េរីឆ្នាំ២០១៨ ស្លាកលេខភ្នំពេញ 1GV-9242 របស់ជនរងគ្រោះ១គ្រឿងដែលជនសង្ស័យឈ្មោះផល្លា យកមកលាក់ទុក តែស៊យដោយសារជនសង្ស័យបានដឹកខ្លួនជាមុន បានរត់គេចខ្លួនបាត់ ទើបសមត្ថកិច្ចរួចនាំខ្លួនជនសង្ស័យទាំង៤នាក់មកសាកសួរបន្ត។ បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ ប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ២ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕

Comments