ញ៉ែម សុគន្ធ ភ្ជាប់ពាក្យថ្ងៃនេះ បញ្ចប់រឿងអាស្រូវ

ដោយៈ វីរៈ
ភ្នំពេញ-តារាទឹកភ្នែកមិនចេះរីងស្ងួត ដែលធ្លាប់តែរងនឹងព្យុះភ្លៀងអាស្រូវល្បីថា ស្រលាញ់ភេទដូចគ្នា លោក ញ៉ែម សុគន្ធ ពេលនេះ បានចូលរោងពិធីភ្ជាប់ពាក្យហើយ ជាមួយនឹងនារីវ័យក្មេង កាលពីព្រឹកថ្ងៃច័ន្ទ ទី១៨ មិថុនា ២០១៨ នៅផ្ទះខាងស្រីតាមបណ្តោយផ្លូវ ២០០៤ ម្តុំស្តុបណូគា។
បើតាមប្រភពស្និទ្ធនឹងតារាសម្តែងរូបនេះ បានបង្ហើបថា តារាសម្តែង ញ៉ែម សុគន្ធ បានភ្ជាប់ពាក្យជាមួយនឹងកូនស្រី នាង ងួន កែវមល្លិកា ចំណែកពិធីមង្គលការនឹងគ្រោងរៀបចំឡើងនាដំណាច់ឆ្នាំ២០១៨ខាងមុខនេះ។
ពិធីនេះ តារាសម្តែង ញ៉ែម សុគន្ធ ក៏បានអញ្ជើញមិត្តភ័ក្រសិល្បៈជិតស្និទ្ធចូលរួមមាន តារាសម្តែង កញ្ញា ទឹម រដ្ឋា, កញ្ញា ថន លក្ខិណា, កញ្ញា ដួង ម៉ានិច, លោក សាយ សៀរ៉ា, លោក អេឡិច ចាន់ត្រា, លោក អ៊ុន សុធា និងមិត្តភ័ក្រជិតស្និទ្ធជាច្រើនរូបទៀត៕

