សម្តេចតេជោហ៊ុនសែនជួបសំណេះសំណាលជាមួយកម្មករជាងម៉ឺននាក់នៅភូមិអន្លង់ក្ងាន

P
pich
សម្តេចតេជោហ៊ុនសែន កំពុងជួបសំណេះសំណាល ជាមួយកម្មករជាង ១៥.០០០នាក់ នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយៈ វីរៈ ភ្នំពេញៈ នៅព្រឹកថ្ងៃពុធថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះបសនបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណជាង ១៥.០០០នាក់ធ្វើឡើងនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ![IMG_20180815_072956_061.jpg](https://serey.io/imageupload_data/cd934173861f9b8e4110770bf08cb5d2adc33d28) លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថាមានកម្មករ និយោជិត ចំនួន ១៥.៣៦៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៧ មកពីខណ្ឌឫស្សីកែវចំនួន៩ ខណ្ឌជ្រោយ ចង្វាចំនួន៣ ខណ្ឌព្រែកព្នៅចំនួន៤ និងខណ្ឌពោធិ៍សែនជ័យចំនួន១ ។![IMG_20180815_073000_078.jpg](https://serey.io/imageupload_data/ccc776e67b16389e30fdedf18d812494072c1a2f) រោងចក្រ សហគ្រាសទាំង១៧នេះ វិនិយោគដោយជនជាតិចិនចំនួន១២, វិនិយោគដោយកូរ៉េចំនួន១, វិនិយោគដោយម៉ាឡេស៊ីចំនួន២ និងវិនិយោគដោយជនជាតិខ្មែរចំនួន២។ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១២, ផលិតស្បែកជើងចំនួន២, តម្បាញ១, ផលិតស្រោមដៃចំនួន១ និងបោកគក់ចំនួន១។ លោក អ៉ិត សំហេង បានបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញ មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុបចំនួន ៤,៤៥៣ មានកម្មករ និយោជិតចំនួន ៧៧២,៨៣៦នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ១,៨៥៥លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន៦៨៨ មានកម្មករ និយោជិតចំនួន ៤០៨,២៣៤នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៩៨០លានដុល្លារក្នុងមួយឆ្នាំ។ ![IMG_20180815_073004_888.jpg](https://serey.io/imageupload_data/28c34634266247c7091ecd02ff37e51b8d34525f) សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមចុះបើកវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាតាំងពីថ្ងៃ២០ ខែសីហា ឆ្នាំ២០១៧ មកម្ល៉េះ។ ជំនួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន និងកម្មករ កម្មការិនីនៅថ្ងៃស្អែកនេះ គឺជាលើកទី៥៣ហើយ។ ជំនួប ៥៣លើកនេះ មានកម្មករ កម្មការិនីសរុប ៧៣៤,០៣៧នាក់។ ការអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនេះ ក្នុងបំណងស្វែងយល់ពីទុក្ខលំបាករបស់កម្មករ កម្មការិនី និងដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ។ ជាពិសេសដើម្បីជំរុញគោលនយោ បាយឧស្សាហកម្ម២០១៥-២០២៥ ឲ្យបានកាន់តែប្រសើរថែមទៀត។ តាមរយៈដំណើរចុះជួបសំណេះសំណាលជាបន្ត បន្ទាប់នោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករ កម្មការិនី ហើយក៏ធ្វើឲ្យមានសុខដុមនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងផងដែរ៕

Comments