អញ្ជើញសម្ពោធចំណត នាវាដឹកជញ្ជូនអ្នកដំណើរផ្លូវទឹក

P
pich
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធចំណត នាវាដឹកជញ្ជូនអ្នកដំណើរផ្លូវទឹក (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃ០១ ខែសីហា នេះបានបង្ហាញ មុខជាសាធារណៈលើកដំបូងក្រោយពេការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ ការបង្ហាញ មុខជាសាធារណៈរបស់សម្តេចតេជោ ហ៊ុន សែននៅ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ចំណតនាវាដឹកអ្នក ដំណើរនៅក្នុងខណ្ឌឬស្សីកែវ។![IMG_20180801_075454_332.jpg](https://serey.io/imageupload_data/7f9e5836ef1dca9858bce02f1d69b06ea50fa6ae) ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវការធ្វើប្រតិបត្តិការដឹកអ្នកដំណើរដោយឥតគិតថ្លៃចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ដោយប្រើប្រាស់នាវាដឹកអ្នកដំណើរចំនួន ៤គ្រឿង (២គ្រឿងទិញពីប្រទេសវៀតណាម និង២គ្រឿងទៀត ជួលពីក្រុមហ៊ុន Royal Express Boat) ដែលនាវានីមួយៗមានសមត្ថភាពផ្ទុកអ្នកដំណើរបាន ៥៤-៦០នាក់ មានល្បឿនមធ្យម ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយប្រើរយៈពេលប្រមាណតិចជាងមួយម៉ោងរវាងចំណតនាវាដើមទី (ឬស្សីកែវ) និងចំណតនាវាចុងទី (តាខ្មៅ) ដែលរយៈពេលនេះតិចជាង រយៈពេលធ្វើដំណើរតាមផ្លូវគោកប្រមាណ២ដង។![IMG_20180801_070548_653.jpg](https://serey.io/imageupload_data/77f097def6727ffa94ae98007e65a86fbe74d6e1) សម្រាប់ចំណតនាវាឫស្សីកែវ ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធនៅថ្ងៃស្អែកនេះ មានផ្ទៃក្រឡាបេតុង ៩៦៨ម៉ែត្រការ៉េ ផែដែកបណ្តែតមានទំហំ ៣៦៦ម៉ែត្រការ៉េ អាចផ្ទុកបានទម្ងន់អតិបរិមា ១៨០តោន ស្ពានដែកមានប្រវែង ៣០ម៉ែត្រ និងអគាររង់ចំាមានទំហំ ៨៤ម៉ែត្រការ៉េ ព្រមទាំងមានបំពាក់ឧបករណ៍សម្ភារៈគ្រប់គ្រាន់ ដោយប្រើប្រាស់ថវិកាជាតិទាំងស្រុងប្រមាណ ២.៣៥១ លានរៀល ស្មើនឹងជិត ៥៩ម៉ឺនដុល្លារ។ ![IMG_20180801_070558_691.jpg](https://serey.io/imageupload_data/7f688359c925b3c07417e374f6b243629514f182) ក្រៅពីចំណតនាវាឫស្សីកែវ ដើម្បីបម្រើការងារដឹក ជញ្ជូនតាមផ្លូវទឹកនេះឲ្យកាន់តែងាយស្រួលនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន​ ក៏បានសាង សង់ចំណតនាវាចំនួន៤ផ្សេងទៀតរួមមាន៖ ចំណត នាវាផ្សារចាស់, ចំណតនាវាចតុមុខ, ចំណតនាវាច្បារអំពៅ និង ចំណតនាវាតាខ្មៅ។ ទីតាំងចំណត នាវាដឹកអ្នកដំណើរនីមួយៗ មានភ្ជាប់ជាមួស្ថានីយ រថយន្តក្រុងដែលបង្កលក្ខណៈងាយស្រួលសម្រាប់ការប្តូរ ឬតភ្ជាប់គ្នានូវការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវថ្នល់/ផ្លូវគោក។ ![IMG_20180801_070545_286.jpg](https://serey.io/imageupload_data/837f9b468af6e48601fb4ade240869ab0ab74384) ចំណតនាវាដឹកអ្នកដំណើរទាំង០៥កន្លែងខាង លើ ត្រូវចំណាយថវិកាជាតិសរុបចំនួន ៦.០២៩ លានរៀល ស្មើនឹងជាង ១.៥លានដុល្លារអាមេរិក៕

Comments