ចោរលួចឡានទៀតហើយនៅខេត្តសៀមរាបម្ចាស់បានត្រឹមអង្គុយយំ
ចោរលួចឡានទៀតហើយនៅខេត្តសៀមរាបម្ចាស់បានត្រឹមអង្គុយយំ
ដោយៈ វីរៈ
សៀមរាប÷រថយន្តប្រភេទកាមរី(បាឡែន)មួយគ្រឿង ត្រូវចោចូលលួចយកពីបរិវេណផ្ទះ ទៅបាត់ស្រមោល ម្ចាស់បានត្រមអង្គុយយំសោកស្តាយ។
ករណីចោរកម្មនេះ កើតឡើងនាថ្ងៃទី 3ខែ កក្កដា ឆ្នាំ2018 នៅចំណុចភូមិ គោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ដែលបង្កឡើង ដោយជនមិនស្គាល់មុខ។
មន្ត្រីអាវុធហត្ថស្រុកប្រាសាទបាគងបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ សំ វិសាល ភេទប្រុស អាយុ39ឆ្នាំ មានទីលំនៅភូមិឃុំកើត ហេតុខាងលើ ។ រថយន្តម៉ាកកាមរី(បាឡែន) សេរី2002 ពណ៌ទឹកប្រាក់ពាក់ស្លាកលេខសៀមរាប 2A.9132។

មន្ត្រីបន្តថា ក្នុងករណីនេះ ក្រុមសមត្ថកិច្ចក៍ដូចជាជនរងគ្រោះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើប្រទះឃើញរថយន្តដូចភិនភាគខាងលើ សូមជួយផ្តល់ព័ត៍មានទៅសមត្ថកិច្ចផង មិនថាតាមបណ្តាខេត្តឬទីណានោះទេ។ ជាមួយគ្នានោះ ក៍៍សូមមានការប្រុងប្រយត្ន័ទាំងអស់គ្នាផង៕

