អគ្គិភ័យនេះបានបំផ្លាញលំនៅឋានប្រជាពលរដ្ឋចំនួន១០ខ្នងផ្ទះ
អគ្គិភ័យនេះបានបំផ្លាញលំនៅឋានប្រជាពលរដ្ឋ ចំនួន ១០ខ្នងផ្ទះ ស្មើនិង ១៦គ្រួសារ
ដោយៈ វីរៈ
នៅវេលាម៉ោង ១រំលងអាធ្រាត ឈានចូលថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៨ មានករណី អគ្គិភ័យ មួយកើតឡើងនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដែលបានចុះអន្តរាគមន៍ជាមួយសមត្ថកិច្ចពន្លត់អគ្គិភ័យ បានអោយដឹងថា អគ្គិភ័យនេះបានបំផ្លាញលំនៅឋានប្រជាពលរដ្ឋ ចំនួន ១០ខ្នងផ្ទះ ស្មើនិង ១៦គ្រួសារ ។
ប្រតិបត្តិការពន្លត់ ក្រុមការងារបង្ការនិងពន្លត់អគ្គិភ័យ បាន ប្រើប្រាស់រថយន្តចំនួន ២២គ្រឿង ប្រើប្រាស់អស់ទឹក ១៩គ្រឿង (មានរថយន្ត ក្រសួងមហាផ្ទៃ រថយន្ត ស្នងការរាជធានីភ្នំពេញ និង រថយន្តស្រាបៀកម្ពុជា )។
អគ្គិភ័យត្រូវបានក្រុមការងារបាញ់ពន្លត់បាន ១០០ភាគរយ នៅវេលាម៉ោង ២និង៣០នាទី ដោយប្រើប្រាស់រយះពេល ១ម៉ោង ៣០នាទី នាថ្ងៃខែឆ្នាំដដែរ ។

សមត្ថកិច្ចបញ្ជាក់ថា ករណីបង្កអោយមានការឆាបឆេះអគ្គីភ័យខាងលើនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ក្នុងនោះដែរមិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះ ឬក៍បាត់បង់ជីវិតឡើយ៕

