ពលរដ្ឋដែលជួបគ្រោះអគ្គីភ័យឆេះ៣៥គ្រួសារនៅខណ្ឌមានជ័យទទួលអំណោយ
កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញនាំអំណោយមនុស្សធម៍ ផ្តល់ជូនប្រជាពលរដ្ឋដែលជួបគ្រោះអគ្គីភ័យឆេះ៣៥គ្រួសារនៅខណ្ឌមានជ័យ
ដោយៈ វីរៈ
ភ្នំពេញៈ នៅវេលាម៉ោង3រសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ប្រតិភូសាខាកាកបាទក្រហមកម្ពុជារាជធានី ភ្នំពេញ ដឹកនាំដោយ លោក ប៉ា សុជាតិវង្ស និងចូលរួមដោយអភិបាល ខណ្ឌមានជ័យ អភិបាលរង រួមទាំង សមាជិក សមាជិកា ចៅសង្កាត់បឹងទំពុនទី២ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំអំណោយមនុស្សធម៍ ផ្តល់ជូន ប្រជាពលរដ្ឋដែលជួបគ្រោះអគ្គីភ័យឆេះអស់ ២២ ខ្នងផ្ទះ ស្មើនឹង ៣៥គ្រួសារ ក្នុងភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។
ក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែលជួបបញ្ហារងគ្រោះអគ្គីភ័យ ។
ជាមួយគ្នានោះដែរលោកប្រធាន សាខារាជធានី ភ្នំពេញ បានសម្តែងក្តីអាណិតអាសូរ និង សោក ស្តាយ ខ្លាំងបំផុត ចំពោះគ្រួសារចំនួន ៣៥គ្រួសារ ដែរត្រូវអគ្គិភ័យ បានឆាបឆេះបំផ្លេចបំផ្លាញផ្ទះសម្បែង ក៍ដូចទ្រព្យសម្បត្តិត្រូវបានអស់រលីងពីខ្លួន តែទោះបីជាយ៉ាងណាក៏យើងអាចរក្សាអាយុជីវិតរបស់យើងបានដើម្បីបន្តជីវភាពនិង ខិតខំប្រកបអាជីវកម្ម ក៏ដូចជាធ្វើការងារដើម្បីមានធនធានបន្តជីវភាពអោយកាន់តែប្រសើរឡើងជាងនេះទៀត ។

លោកប្រធានសាខាកាកបាទក្រហម រាជធានីភ្នំពេញ ក៏បានណែនាំអោយអាជ្ញាធរ មូលដ្ឋានជួយសំរួលរាល់ឯកសារពាក់ពន្ធ័ ដូចជា សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៍ឯកសារផ្សេងៗទៀត ដើម្បីអោយគ្រួសារទាំង ៣៥ គ្រួសារ មានឱកាសដើម្បីស្វែងរកការងារធ្វើ ក៍ដូចទុក សំរាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀត ក្នុងនោះដែរ ឯកឧត្តម ប្រធាន ក៍បានអំពាវនាវអោយប្រជាពលរដ្ឋត្រូវប្រុងប្រយត្ន័ខ្ពស់ និង ពិនិត្យមើលនៅឧបករណ៍ភ្លើងដែរងាយឆាបឆេះ និងត្រូវបិតបារ៉ែតភ្លើងការពារកុំអោយមានអគ្គីភ័យឆាបឆេះ វាអាចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងខាតបង់ពេលវេលា ដូចពាក្យស្លោកមួយឃ្លាថា « ស៊ូលិចទឹកកណ្តាលទន្លេ កុំអោយភ្លើងឆេះផ្ទះ » ។
សូមជម្រាបថា អំណោយដែលត្រូវ សាខារាជធានីភ្នំពេញផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០ គីឡូ , មី ១កេស , ទឹកបរិសុទ្ធ ១កេស , ចង្ក្រានហ្គាស១,បំពង់ទឹកក្ដៅ១,ខ្ទះឆា១,
,ចានបាយ ចានសម្ល វែកបាយ វែកសម្ល ស្លាព្រា សម ១ឈុត , ឆ្នាំងតូច-ធំ ១ ធុងទឹកកក ១ , ខ្នើយ១, ស្ករស៣គីឡូក្រាម, តែ៥កញ្ចប់, កញ្ច្រែង១,ថាសជ័រ១, រួមទាំងថវិកា ចំនួន ១០ម៉ឺន រៀល ៕

