អនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់នាំអំណោយជូនដល់គ្រួសាររងគ្រោះ
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់នាំអំណោយជូនដល់គ្រួសាររងគ្រោះដោយសារអគ្គីភ័យ
សៀមរាបៈ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ លោកស្រី ម៉ននី រង្សី អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ និងលោក ប៉ាន់ សារ៉េត ប្រធានក្រុមប្រឹក្សាស្រុកក្រឡាញ់ បាននាំអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ ជូនដល់គ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ។
លោកស្រី ម៉ននី រង្សី អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ បានបញ្ជាក់ថា គ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យមានឈ្មោះ តន់ អាន នៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ដែលលំនៅដ្ឋានរងគ្រោះដោយសារអគ្គិភ័យ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ។
លោកស្រីបានបន្តថា ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬ និន្នាការនយោបាយណាមួយឡើយ ។
លោកស្រីបានបញ្ជាក់ថា អំណោយទាំងនោះរួមមានថវិកាចំនួន៤០ម៉ឺនរៀល , អង្ករចំនួន៥០គីឡូក្រាម , សារុងចំនួន៥ , ភួយ២ , ប៊ីចេង២ថង់ , អំបិល២ថង់ , ទឹកស៊ីអ៊ីវ១យូ , ទឹកត្រី១យូរ , ខ្លាញ់៥លីត្រ , មី១កេស និងទឹកបរិសុទ្ធ៥យួ ៕គូលែន
រូបភាពៈ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់នាំអំណោយជូនដល់គ្រួសាររងគ្រោះដោយសារ
អគ្គីភ័យ៕

