ចរាចរថ្ងៃទី5កក្កដាកើតឡើង10លើកស្លាប់5នាក់របួស20នាក់

P
pich
គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១០​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៥​នាក់​រង​របួស20នាក់​ ដោយៈ សាវរក្ស ​ភ្នំពេញ​ ៖​ គិតពីម៉ោង2ថ្ងៃទី4ដល់ម៉ោង2ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០១៨​ បើតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១០​លើក​(​យប់​៣​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៥​នាក់​(​ស្រី​១​នាក់​)​ រង​របួសធ្ងន់​ ១៥​នាក់​ របួសស្រាល​ ៤​នាក់​(​ស្រី​១​នាក់​)​ ។![IMG-20180705-WA0182.jpg](https://serey.io/imageupload_data/7d6a0c0632a5b0818c791e96c2543db68c482f79) ​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៩​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ១១​គ្រឿង​ រថយន្ត​តូច​ ៦​គ្រឿង​ រថយន្ត​ធំ​ ២​គ្រឿង​ ។​ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​១០​នាក់​ (​យប់​៣​នាក់​)​ ។​![IMG_20180705_163711_208.jpg](https://serey.io/imageupload_data/5db4446d9be85170950ad5c6f0c0aeacde9000ed) ​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ២​លើក​(​ស្លាប់​២​នាក់​),​ មិន​គោរព​សិទ្ធិ​ ២​លើក​(​ស្លាប់​៣​នាក់​),​ មិន​ប្រកាន់​ស្តាំ​ ២​លើក​(​ស្លាប់​១​នាក់​),​ ប្រជែង​ ១​លើក​(​ស្លាប់​១​នាក់​)​ និង​បត់​គ្រោះថ្នាក់​ ៣​លើក​(​ស្លាប់​១​នាក់​)​ ។​![IMG_20180705_163718_645.jpg](https://serey.io/imageupload_data/f4538322cbc80316237f6e18f302cbff0f2d00ce) ​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​៤​ថ្ងៃ​ ចាប់​គិត​ពី​ថ្ងៃ​ទី​០១​ ដល់​ ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ៣៩​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ២៧​នាក់​ របួស​សរុប​ ៦២​នាក់​ របួសធ្ងន់​ ៣៨​នាក់​ របួសស្រាល​ ២៤​នាក់​ ៕

Comments