វ៉ាង ស្រីណូ ទោះជាចាកឆ្ងាយពីសិល្បៈបន្តិចក្តីតែសម្រស់នៅខ្ញង់ដដែល

P
pich
វ៉ាង ស្រីណូ ទោះជាចាកឆ្ងាយពីសិល្បៈបន្តិចក្តីសម្រាប់ការតុបតែងសម្រស់ នៅតែខ្ញង់ដដែល ដោយៈពេជ្រ វីរៈ ភ្នំពេញៈ អតីត​តារា​សម្តែង វ៉ាង ស្រីណូ នៅតែ​ទទួលបាន​ការចាប់អារម្មណ៍​ពីសំណាក់​ទស្សនិកជនទោះជាចាកឆ្ងាយពីសិល្បៈបន្តិចក្តី សម្រាប់ការតុបតែងសម្រស់ នៅតែខ្ញង់ដដែល ជាមួយនឹងការលក់ផលិតផលអនឡាញបានយ៉ាងជោគជ័យផងដែរ ។ ![IMG_20180725_124109_209.jpg](https://serey.io/imageupload_data/7a4ae71708d5c940262880e39bcfacf696ab2d38) ជាពិសេស​តាមរយៈ​ការតុបតែង​ខ្លួន​ និង ​លេង​ស្ទីល​មើលទៅ​ពិតជា​ស្រស់ស្អាត ​និង ​ឡូយ​កប់​តែម្តង ហើយកាលពីថ្មីៗ​នេះដែរ ស្រីស្រស់មុខខ្ជូត វ៉ាង ស្រីណូ បាន​ទៅ​បង្អួត​សម្រស់​នៅលើ​ទឹកដី​អាមេរិក​ថែមទៀត ។ ​អតីត​តារា​សម្តែង​រូប​ស្រស់ វ៉ាង ស្រីណូ ចេញ​ទៅជា​លក្ខណៈ​ឯកជន​នៅលើ​ទឹកដី​អាមេរិក ក៏ មិនមែនជា​លើកទីមួយ​ដែរ មិនតែប៉ុណ្ណោះក៏បានបង្ហោះ​រូបភាព​ស្រស់ស្អាត​ជាច្រើន​សន្លឹក ​ជាមួយនឹង​ទេសភាព​ដ៏​ស្រស់ស្អាត​នៅលើ​ទឹកដី​ប្រទេស​ជឿនលឿន​មួយ​នេះ ។ ![IMG_20180725_124103_430.jpg](https://serey.io/imageupload_data/746915ea56919824e99b24395cc92b329b374e4f) មើលទៅ​គួរឱ្យ​ច្រណែនក្រៅពី​ចំណាយពេល​ដើរ​លំហែ​នៅ​ប្រទេស​ជឿនលឿន​មួយ​នេះ ​គេ​បានសម្គាល់​ឃើញ វ៉ាង ស្រីណូ ដើរ​ទិញ​សម្ភារៈ​ម៉ាក​ល្បីៗ​ជាច្រើន​ប្រភេទ​ ។ ​អ្វីដែល​ចាប់អារម្មណ៍នោះ ​ទោះបីជា​មាន​វ័យ​ជ្រេ​បន្តិច​មែន តែ វ៉ាង ស្រីណូ នៅតែមាន​រូប​សម្រស់​ស្រស់ស្អាត ​និង ​មានការ​តុបតែង​ខ្លួន​យ៉ាង​ទាន់សម័យ​មើលទៅ​ពិតជា​ទាក់ទាញ​មិនធម្មតា ។ ក្នុងនោះ​ក៏មាន​ការចង់​ដឹង​ពី​អាថ៌កំបាំង​ក្នុងការ​ថែរ​ក្សា​សម្រស់​របស់ វ៉ាង ស្រីណូ ផងដែរ ។ ![IMG_20180725_124117_112.jpg](https://serey.io/imageupload_data/80254d4b80d5f0caa09d9f07f3b9495e2111d435) សូមជម្រាបថា បច្ចុប្បន្ននេះ វ៉ាង ស្រីណូ បាន​ងាក​មក​លក់​ផលិតផល​រក្សា​សម្រស់​រួមទាំង​សម្ភារៈ​នានា ​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​ពី​សំណាក់​អតិថិជនយ៉ាងក្រាស់ក្រែល ៕

Comments