ស្តាប់ប្រធានមន្ទីរសារធារណះការនិងដឹកជញ្ជូនខេត្តព្រះសីហនុថា
ជួបជាមួយប្រធានមន្ទីរសារធារណះការនិងដឹកជញ្ជូនខេត្តព្រះសីហនុ
ខេត្តព្រះសីហនុះ ជួបជាមួយប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុនៅថ្ងៃទី14ខែសីហាឆ្នាំ2018នេះ បានឲ្យដឹង ថា ផ្លូវដែលរងការខូចខាតមួយចំនួនក្នុងទីប្រជុំជនក្រុងព្រះសីហនុ ក៍ដូចជាផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នឹងធ្វើការជួសជុលឡើងវិញ ក្រោយរបាយទឹកភ្លៀងបានធូរស្បើយ ដោយផ្លូវខ្លះចាក់ក្រាលកៅស៊ូនិងផ្លូវខ្លះចាក់ក្រាលជាបេតុង។ 
ទោះជាយ៉ាងនេះក្តី លោកប្រធានមន្ទីរបញ្ជាក់ថា ក្នុងឆ្នាំ២០១៨នេះ ផ្លូវខ្លះមានថវិកាសម្រាប់ជួសជុលហើយ ប៉ុន្តែផ្លូវមួយចំនួន មន្ទីរកំពុងលើកជាគម្រោងស្នើរសុំថវិកាជាតិដើម្បីជួសជុលជាបន្តបន្ទាប់នៅឆ្នាំ២០១៩ខាងមុខ៕

