ប្រមុខរាជរដ្ឋាភិបាកកម្ពុជាជំរុញពាណិជ្ជករចិនវិនិយោគលើវិស័យអាទិភាព៤
ប្រមុខរាជរដ្ឋាភិបាកកម្ពុជាជំរុញពាណិជ្ជករចិនវិនិយោគលើវិស័យអាទិភាព៤
ដោយៈ វីរៈ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា ចំណុចអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អាណត្តិខាងមុខក៏នៅតែចាត់ទុកថា វិស័យធនធានមុនស្ស ផ្លូវ ភ្លើង និង ទឹក។ ក្នុងន័យនេះសម្តេច បានលើកទឹកចិតឲ្យអ្នកវិនិយោគចិនយកចិត្តទុកដាក់វិនិយោគទៅលើវិស័យទាំង ៤ នេះ ។ ខណៈបច្ចប្បន្ន ទុនវិនិយោគចិននៅកម្ពុជាមានជាង ២០ ពាន់លានដុល្លារ ។ 
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្លែងទៅកាន់គណៈប្រតិភូខណ្ឌនៃ សម្ព័ន្ធពាណិជ្ជករចិនទៀជីវសកលលោកមកពីទូទាំងប្រទេសចិនជាពិសេសមកពីទីក្រុងសៀងហៃ និង ទីក្រុងហៃណាន ចំនួន ៤២ រូបហើយ និង សមាគមខ្មែរ ចិនដែលដឹកនាំដោយលោកឧកញ៉ា ពុង ឃាវសែ ជាង ៣០ រូប សរុប ៧២រូបចូលជួបសម្ដែងការគួរសមនិងសុំអនុសាសន៍ណែនាំពីសម្តេចតេជោនាយករដ្ឋមន្ត្រីទាក់ទងនិងឱកា សវិនិយោគនៅកម្ពុជា កាលពីព្រឹកថ្ងៃទី ២៨ ខែ សីហា ។
ភាគច្រើនអ្នកវិនិយោគដែលមកនេះគឺមានជំនាញជាពាណិជ្ជករឆ្នើមលើវិស័យអចលនទ្រព្យ, វិស័យហិរញ្ញវត្ថុ,វិស័យដឹកជញ្ជូន,វិស័យដែកថែប,វិស័យឧស្សាហកម្ម,វិទ្យាសាស្ត្រទំនើប,វត្ថុគីមីប្រើប្រាស់ប្រចាំថ្ងៃ,វិស័យថាមពល,គ្រឿងអេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះ,ទេសចរណ៍សណ្ឋាគារ,ជីវៈបច្ចេកទេស។ល។ ក្នុ ងគណៈប្រតិភូនេះគឺភាគច្រើនសុទ្ធតែជាមហាសេដ្ឋីធំៗដែលអ្នកខ្លះមានឋានៈជាមហាសេដ្ឋីលេខ ១០នៅ លើពិភពលោកទៀតផង ។
សមាគមពាណិជ្ជករចិនទៀជីវសាកលលោក នេះមានកិច្ចសហប្រតិបត្តិការជាមួយនិងសមាគមខ្មែរចិននៅកម្ពុជា ហើយសមាគននេះបានជ្រើសរើសកម្ពុជាជាកម្ពុជាសន្និសីទនៃសមាគមចិនទៀជីវពិភពលោកហើយដែលបានប្រព្រឹត្តទៅកាលពីម្សិលមិញនិងមានពិធីជប់លៀងដោយក្រុមអធិបតីភាពរបស់លោ កជំទាវ មែន សំអន ដែលជាតំណាងកម្ពស់របស់សម្ដេចដែកជោសែន ។ 
លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយកមន្រ្តីបានមានប្រសាសន៍ឲ្យដឹងថាបើតាមប្រសាសន៍ ៖នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់គណៈប្រតិភូពីភាពជោគជ័យ នៃការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៦ ដែលជាលទ្ធផលប្រវត្តិសាស្ត្រដែលគណបក្សប្រជាជនទទួលបានអាសនៈ១២៥ លើ ១២៥ នៅក្នុងរដ្ឋសភា។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថាការទទួលបានភាពជោគជ័យនេះដោយសារតែមានការកែទម្រង់សព្វបែបយ៉ាងមានជាអាទិ៍ គឺកំណែទម្រង់លើវិស័យដីធ្លីដែលរាជរដ្ឋាភិបាលបានបញ្ចប់ភាគច្រើន ជាជម្លោះរវាងបុគ្គលនិងបុគ្គល និង រវាងក្រុមហ៊ុន និង ប្រជាជន ដែលបញ្ហានេះកើតឡើងដោយសារតែមន្រ្តីរបស់រាជរដ្ឋាភិបាលផ្តល់ដីសម្បទានទៅឲ្យក្រុមហ៊ុនតែតាមរយៈផែនទី ដោយមិនបានពិនិត្យទៅលើស្ថានភាពជាក់នៃភូមិសាស្រ្ត ។ តែមិនមែនទំនាស់រាជរដ្ឋាភិបាលជាមួយប្រជាជនទេ , រាជរដ្ឋាភិបាលក៏បានធ្វើកំ ណែទំរង់ទៅលើវិស័យអប់រំ,វិស័យហិរញ្ញវត្ថុសាធារណៈនិងការយកចិត្តទុកដាក់ទៅលើប្រជាជនជាដើម ។
ដោយគណៈប្រតិភូនេះមួយចំនួនបានមកវិនិយោគនៅកម្ពុជារួចរាល់ហើយ ហើយមួយចំនួនទៀត កំពុងសំលឹងមើលរកការវិនិយោគនៅកម្ពុជាដូច្នេះគេចង់ដឹងពីសក្តានុពលរបស់កម្ពុជាចង់ដឹងពីបរិយាកាសវិនិយោគនៅកម្ពុជា, ដូច្នេះសម្តេចតេជោជម្រាបជូនភ្ញៀវពីវិស័យអាទិ៍ភាព ដែលរាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ សម្រាប់ការអភិវឌ្ឍប្រទេសតទៅទៀត គឺវិស័យអាទិភាពទាំង ៤ គឺមនុស្ស ផ្លូវ ភ្លើង និង ទឹក ដែលកម្ពុជានៅតែត្រូវការរហូតដល់ ២០ ឬ ៣០ឆ្នាំតទៅមុខទៀត ។ ដូច្នេះអ្នកវិនិយោគអាចស្វែងរកការវិនិយោគទាំង៤នេះ ដើម្បីវិនិយោគនៅកម្ពុជា។
សម្តេចតេជោបានស្វាគមន៍ទៅលើការបើកសាកលវិទ្យាល័យ,វិស័យផ្លូវថ្នល់ និង ថាមពលអគ្គីសនី ។ សម្តេចបានបញ្ជាក់ថាក្រុមហ៊ុនណាមកមុននឹងទទួលបានសិទ្ធក្នុងការវិនិយោគមុន ដោយកម្ពុជាមិនរង់ចាំការវិនិយោគ ពីបណ្តាប្រទេសណាមួយនោះទេ។
ពាក់ព័ន្ធនឹងវិស័យទេសចរណ៍វិញសម្តេចតេជោរំពឹងថាភ្ញៀវទេសចរចិន នឹងកើនឡើងជាបន្តបន្ទាប់ទៀតរហូតដល់២លាននាក់ដោយសារតែមានការតភ្ជាប់ជើងហោះហើរត្រង់រវាងទីក្រុងនិងតំបន់នានារបស់ចិន មកកាន់កម្ពុជា។
គណៈប្រតិភូចិនបានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្ពុជា ហើយក៏បានកោតសរសើ និងបង្ហាញពីទំនុកចិត្តដោយសារការដឹកនាំរបស់សម្តេចតេជោដែលធ្វើឲ្យនយោបាយមានស្ថិរភាព មានច្បា ប់ត្រឹមត្រូវ ជាពិសេសនោះ គឺចំណងមិត្តភាពកម្ពុជា-ចិន កាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។
គណៈប្រតិភូក៏បានសម្តែងនូវការអបអរសាទរដែលសម្តេចតេជោក៏បានអនុញ្ញាតឲ្យគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានស្តាប់នូវអនុសាសន៍ និងបទឧទ្ទេស៍នាមប្រកបដោយខ្លឹមសារ ជាបទពិសោធន៍មួយអាចជាមេរៀន ហើយក៏បានគោរពជូនពរសម្តេចមិនត្រឹមតែបន្តដឹកនាំប្រទេស១០ឆ្នាំ ដូចសម្តេចមានប្រសាសន៍នោះទេគឺសូមឲ្យបន្តដឹកនាំប្រទេសបានយូរតទៅមុខទៀត។
នៅកម្ពុជាបច្ចុប្បន្នភាសាបរទេសទី ១ គឺអង់គ្លេសនិងទី ២ គឺ ចិន ភាសាបារាំងវាលែងជាសារៈសំខាន់ហើយ ។ និយាយតាមត្រង់អ្នកដែលចេះភាសាចិន និង អង់គ្លេសមានប្រាក់ខែច្រើននិងងាយរកទីផ្សារការងារ ។ ក្រុមហ៊ុនចិនមកវិនិយោគយ៉ាងច្រើនដែលមកដល់បច្ចុប្បន្នបើតាមការបញ្ជាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគឺវិនិយោគចិនមានរហូតដល់ជិត ២០ ពាន់លានដុល្លារ ។ នេះបើយោងតាមការបញ្ជាក់របស់លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ៕

