កំពង់ត្រាច រំលេចទេសភាពដូចផ្ទាំងគំនូរ
កំពង់ត្រាច រំលេចទេសភាពដូចផ្ទាំងគំនូរ
ដោយៈ វីរៈ
ភ្នំកំពង់ត្រាច ជាតំបន់ទេសចរណ៍មួយ ដ៏ស្រស់ស្អាត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ៣១ ក្នុងឃុំដំណាក់កន្តួត ខាងត្បូង ស្រុកកំពង់ត្រាច ចម្ងាយ ៣៨គ.ម ប៉ែកខាងកើត ខេត្តកំពត។

រមណីយដ្ឋាននេះ សម្បូរណ៍ទៅដោយ ថ្មភ្នំ មានរូងភ្នំ និង មានល្អាងតូចៗ ធំជាច្រើន។ នៅទីនោះ មានល្អាងមួយ មានជម្រៅ ប្រមាណ៣០ម ហើយមានពណ៍៧ ផ្សេងៗ គ្នា។ ជាពិសេស
ភ្នំកំពង់ត្រាច ក៏ជាតំបន់ ដ៏ទាក់ទាញផងដែរ សំរាប់ភ្ញៀវទេសចរណ៍ ជាតិ និង អន្តរជាតិ។
ភ្ញៀវទេសចរណ៍ ចូលចិត្ត មកកំសាន្តនៅតំបន់នេះរីករាយជាមួយនឹង បរិយាកាស ដ៏បរិសុទ្ធទេសភាពដ៏ស្រស់ត្រកាល ឡើងភ្នំ និង គយគន់ទេសភាព ដ៏ស្រស់បំព្រង នៅក្នុងតំបន់នោះ៕

