ចរាចរលើដងផ្លូវជាតិលេខ4ត្រូវបន្តផ្អាកជាបណ្តោះអាសន្ន​បន្ត

P
pich
សូម​គោរព​ជូនជ្រាប មកដល់ម៉ោង​ ០៧'០០​នាទីព្រឹក​ ថ្ងៃ​ទី​ ១៨​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ស្ថានភាព​ជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ៤ ចំណុចស្ពានស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បើប្រៀបធៀប កាលពីយប់រំលងអាធ្រាតទឹកបានបន្ត​ឡើង​​ជាថ្មីទៀត ដោយ​សារ​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ជាបន្តបន្ទាប់​​ ។![FB_IMG_1531889496148.jpg](https://serey.io/imageupload_data/3558576777b3f32a3a82783b1a49f1e44d6aaf5d) តាម​ការ​សន្និដ្ឋាន​ បើស្ថានភាពអាកាសធាតុមេឃនៅតែភ្លៀង​ទឹក​អាច​ឡើងលិចលើបង្កាន់ដៃស្ពាន​ឡើងវិញ ។![FB_IMG_1531889498747.jpg](https://serey.io/imageupload_data/6043fa243f5e0347a54d563500dc46c979b16ec4) ចំពោះ​មុខ​ការធ្វើ​ចរាចរលើដងផ្លូវជាតិត្រូវបន្តផ្អាកជាបណ្តោះអាសន្ន​ ឯការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់រងគ្រោះ អាជ្ញាធរ និងសមត្ថកិច្ច បានជួយសម្រួលដោយធ្វើការដឹកជញ្ជូនតាមទូក និងអូប័រ ចល័ត ៕![FB_IMG_1531889502957.jpg](https://serey.io/imageupload_data/e2bac8c477548295e22c912ae84e12be3dfa799b)

Comments

daisysun
Thank you for posting this important news.