សាត រស្មី ហាក់លែងខ្វល់ពីការងារសិល្បៈ
សាត រស្មី ហាក់លែងខ្វល់ពីការងារសិល្បៈ ខណៈនាងងាកមកពង្រឹងការលក់ផលិតផលរក្សាសម្រស់វិញ
ដោយៈ វីរៈ
ភ្នំពេឡៈ តារាសម្តែង ដែលមានរូបសម្រស់ស្រស់ស្អាត កញ្ញា សាត រស្មី ហាក់លែងខ្វល់ពីការងារសិល្បៈ ខណៈនាងងាកមកពង្រឹងការលក់ផលិតផលរក្សាសម្រស់តាមអនឡាញវិញ ។
ក្រោយពីភ្ជាប់ពាក្យ និង ត្រៀមចូលរោងការជាមួយក្មួយតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ព្រាប សុវត្ថិ មក គេបានកត់សម្គាល់ឃើញស្រីស្អាត ទោះបីជាភ្ជាប់ពាក្យជាច្រើនខែមកហើយក្តី តែយ៉ាងណា រឿងនេះទើបតែលេចធ្លាយកាលពីថ្មីៗនេះទេ ហើយមានការភ្ញាក់ផ្អើលពីសំណាក់ទស្សនិកជនជនផងដែរ ។
កញ្ញា សាត រស្មី ធ្លាប់ជាតារាសម្តែង ដែលមានរូបសម្រស់ស្រស់ស្អាតម្នាក់ ។ តែកន្លងមក នាងមិនសូវរវីរវល់ជាមួយការងារសិល្បៈប៉ុន្មានឡើយ ។ ជាពិសេក្រោយពីមានរឿងអាស្រូវ ជាមួយអតីតប្តី ដែលត្រូវបានគេស្គាល់ថា ជាកីឡាប្រដាល់លោក ជា ស្រួច ។
អ្វីដែលចាប់អារម្មណ៍នោះ ក្រោយពីលេចលឺដំណឹងថា ត្រៀមចូលរោងការជាមួយក្មួយប្រុសលោក ព្រាប សុវត្ថិ ឆាប់ៗនេះ សាត រស្មី កាន់តែបន្សាត់ខ្លួនឃ្លាតឆ្ងាយពីការងារសម្តែង ។ ពេលនេះនាងផ្តោតសំខាន់ទៅលើការងារជំនួញ ដែលមានដូចជាការលក់ផលិតផលរក្សាសម្រស់ ។ ទោះបីជាមានហាងក្តី តែស្រីស្អាតរូបនេះ នៅតែព្យាយាមឃោសនានៅតាមអនឡាញ ដែលកំពុងពេញនិយមពីសំណាក់អតិថិជន ។
ដោយសាររូបសម្រស់ស្រស់ស្អាតរួមជាមួយនឹងស្បែកសខ្ចីគួរឱ្យក្នាញ់ផងនោះ បានធ្វើឱ្យអ្នកគាំទ្រ សាត រស្មី ជាច្រើនខកចិត្ត ដោយសារមិនឃើញសកម្មភាពសម្តែងថ្មីៗរបស់នាង ៕

