ស្រីម៉ុច ហាក់មិនមានប្រតិកម្មអ្វីឡើយនូវពាក្យរិះគន់
ស្រីម៉ុច ហាក់មិនមានប្រតិកម្មអ្វីឡើយនូវពាក្យរិះគន់បាន ត្រឹមតែនិយាយថា «អរគុណ»
ដោយៈ វីរៈ
ភ្នំពេញ៖ តារាសម្ដែងតួជីដូនកាកី ស្រីម៉ុច ក្រោយពីបញ្ចេញភាពសិចស៊ីយ៉ាងខ្លាំងជាមួយរ៉ូបវាលក្រលាន បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមធ្វើការរិះគន់មួយចាស់ ដៃ ខណៈសាម៉ីខ្លួនហាក់មិនមានប្រតិកម្មអ្វីឡើយ ត្រឹមតែនិយាយថា «អរគុណ»។
កាលពីថ្មីៗនេះ អតីតតារាសម្ដែង ស្រីម៉ុច ធ្វើឲ្យទស្សនិកជនស្រលាំងកាំង ស្ទើរមិនហ៊ានប្រិចភ្នែក ដោយសារឈុតសម្លៀកបំពាក់សិចស៊ីមិនធម្មតា បែបប៊ីគីនី វាលគល់ភ្លៅ ស្ទើរតែចេញតំបន់សំខាន់ទៅហើយ ពេលស្រីម៉ុច សម្តែងរួមគ្នាជាមួយតារាថៃ Katreeya English ។
ក្នុងកម្មវិធីរបស់មជ្ឈមណ្ឌលកែសម្ផស្សមួយ ដំបូងទស្សនិកជនជនកំពុងស្លុងអារម្មណ៍នឹងបទញាក់កន្ត្រាក់អារម្មណ៍របស់តារាថៃ Katreeya English យ៉ាងជក់ចិត្ត។ បន្តិចក្រោយមក ស្រាប់តែលេចវត្តមាន ជីដូនកាកី ជាមួយឈុតវាលគល់ភ្លៅ មានកំណាត់រំយោលពីក្រោយ មកដើរបង្ហាញម៉ូដ និងរាំអមជាមួយតារាថៃយ៉ាងរស់រវើក ធ្វើឲ្យម្នាក់ៗសម្លឹងមិនដាក់ភ្នែកនឹងឈុតស៊ីអារម្មណ៍ព្រមទាំងជើងដ៏ស្រឡូនរបស់នាងយ៉ាងខ្លាំង។
ការបញ្ចេញភាពសិចស៊ីរបស់អតីតតារាសម្ដែងដែលគ្រប់គ្នាហៅថា ជីដូនកាកី បែបនេះ មិនមែនជាលើកទីមួយនោះទេ ព្រោះស្រីម៉ុចតែងបង្ហាញនូវភាពសិចស៊ីដុតរោលអារម្មណ៍ ស្ទើរឈាមច្រមុះជារឿយៗ។
តារាសម្តែងស្រីកូនពីរ អ្នកនាង ស្រីម៉ុច ហាក់មិនមានប្រតិកម្មអ្វីឡើយ ចំពោះការរិះគន់ទាំងឡាយនេះ ដោយនាងគ្រាន់តែ និយាយពាក្យពេចន៍យ៉ាងខ្លីចំពោះ ការរិះគន់នេះរូបនាង នៅលើបណ្តាញសង្គមរបស់ខ្លួនថា «អរគុណ»។

សូមជម្រាបថា បើទោះបីជាមានការរិះគន់ខ្លាំង ចំពោះរូបនាងយ៉ាងណាក្ដី ក៏តារាស្រីរូបនេះ ពេញចិត្តនឹងទទួលយកការរិះគន់ ដើម្បីស្ថាបនាខ្លួននាងផងដែរ៕

