សមុទ្រសម្រាមប្រឡាយបឹងត្របែក ខណៈដែលភ្លៀងធ្លាក់២ថ្ងៃជាប់ៗគ្នា

P
pich
សមុទ្រសម្រាមប្រឡាយបឹងត្របែក ខណៈដែលភ្លៀងធ្លាក់២ថ្ងៃជាប់ៗគ្នា ដោយៈ សាវរក្ស ភ្នំពេញ ៖ សម្រាមកកពេញប្រឡាយបឹងត្របែក ខណៈដែលភ្លៀងធ្លាក់២ថ្ងៃជាប់ៗគ្នា ហូរធ្លាក់ចុះទៅផ្នែកខាងក្រោម នាំដោយទាំងសម្រាមទៅជាមួយផង ដែលមើលទៅសព្រាតអណ្តែតពេញពេញផ្ទៃទឹកបឹង និងមាត់ប្រឡាយ ។![26-06-2018_96E81290-FEF6-4DDD-8B26-14EF6E143266.jpeg](https://serey.io/imageupload_data/2d354dfe8c90817e015115587126f07c6b4d21b8) បើមើលពីចំងាយ មិនបានចាប់អារម្មណ៍ នឹកថាផ្កាដុះក្នុងប្រឡាយ មិនចាញ់សួនផ្ការប៉ុន្មានទេ តែចូលទៅក្បែរ ទើបដឹងថាសម្រាមសុទ្ធ ចម្រុះ ហូរអណ្តែតទៅតាមទឹក បង្កកប្រមូលផ្តុំពេញប្រឡាយបឹងត្របែក ។ តាមប្រជាពលរដ្ឋលើកឡើងកាលពីថ្ងៃទី27មិថុនានេះថា សម្រាមមួយចំនួនធំ ក្រុងរាជធានីភ្នំពេញ ត្រូវបានក្រុមហ៊ុនសុិនទ្រី ប្រមូលដឹកទៅផង ចុះកាលបើខកខាន ដឹក ប្រមូលវិញ មិនដឹងថាសម្រាម ត្រូវបានហូរអណ្តែតតាមទឹក មកទីនេះ យ៉ាងណានោះទេ ។![26-06-2018_3E790F93-C8F6-4BC2-AAD2-395710E329C5.jpeg](https://serey.io/imageupload_data/ba091d97bf40357976014b6f45079440feb4146d) ទោះយ៉ាងណាប្រជាពលរដ្ឋរស់នៅក្បែរនោះបានធ្វើការសំណូមពរដល់ក្រសួងបរិស្ថាន និងមន្ទីរពាក់ព័ន្ធផ្សេងទៀត មេត្តាចាត់វិធានការផង ៕

Comments

This is sad also result of plastic wastes😥😥