ប្រជាពលរដ្ឋជិត១០០គ្រួសារ នៅសង្កាត់ឬស្សីកែវ ទទួលបានប័ណ្ណកម្មសិទ្ធិ

P
pich
ប្រជាពលរដ្ឋជិត១០០គ្រួសារ នៅសង្កាត់ឬស្សីកែវ ទទួលបានប័ណ្ណកម្មសិទ្ធិពីអាជ្ញាធរខណ្ឌឬស្សីកែវ ដោយៈ សាវរក្ស ភ្នំពេញ៖ ពិធីចែកប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ជូនប្រជាពលរដ្ឋជិត១០០គ្រួសារ នៅសង្កាត់ឬស្សីកែវ ទទួលបានបណ្ណកម្មសិទ្ធិពីអាជ្ញាធរខណ្ឌឬស្សីកែវ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ។ ![FB_IMG_1531822376263.jpg](https://serey.io/imageupload_data/9a2fe8fda7e730e7538f7ce319f6671527d87a04) លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា សម្រាប់មន្ត្រីអាជ្ញាធរថ្នាក់ក្រោមជាតិ ដែលត្រូវអនុវត្ត ស្របពេលដែលប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងមានការអភិវឌ្ឃន៍ ក្នុងការសម្របសម្រួលដល់ជីវភាព សូមឲ្យប្រជាពលរដ្ឋជាម្ចាស់ដីផ្ទះ ប្រញាប់រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជី ដើម្បីបង់ពន្ធប្រថាប់ត្រា ដោយមានការលើកលែង និងអនុគ្រោះពន្ធ (លក់ទិញពីមួយទៅមួយ ជាច្រើនកង់បង់ត្រឹមតែមួយដងប៉ុណ្ណោះ) រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ ។![FB_IMG_1531822347077.jpg](https://serey.io/imageupload_data/154520102502b1fbe9c29e0289059e269d6f638b) លោក សារិន វណ្ណា បានបន្តថា ពីមុនប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំលិខិតសាងសង់លំនៅដ្ឋាន បានត្រឹមជាន់ក្រោមប៉ុណ្ណោះ ដែលទទួលស្គាល់ដោយអាជ្ញាធរភូមិ-សង្កាត់-ខណ្ឌ តែឥឡូវនេះខុសពីមុនត្រង់ថា ប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំលិខិតសាងសង់លំនៅដ្ឋានចាប់ពី៣ ទៅ៤ជាន់ឯណោះ ត្រឹមតែអាជ្ញាធរភូមិ-សង្កាត់-ខណ្ឌដដែល ក្រោមការកែទម្រង់ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន។ នាឱកាសនោះដែរ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ការអភិវឌ្ឍន៍ និងសុខសន្តិភាពពេញបរិបូរ ដែលប្រជាពលរដ្ឋកម្ពុជា ទទួលបានរយៈពេលជាច្រើនឆ្នាំ ក្រោយសង្គ្រាមដ៏រ៉ាំរ៉ៃក្នុងឆ្នាំ១៩៧៨ រហូតមកទល់បច្ចុប្បន្ននេះ គឺបានមកពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមគោលនយោបាយឈ្នះឈ្នះ ក្នុងការខិតខំប្រឹងប្រែងប្រើអស់កម្លាំងកាយប្រាជ្ញាស្មារតី និងយកអាយុជីវិតរបស់សម្ដេចផ្ទាល់ ទៅធ្វើជាដើមទុន ដែលធ្វើឲ្យខ្មែរក្លាយទៅជាប្រទេសមួយតំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ។![FB_IMG_1531822344085.jpg](https://serey.io/imageupload_data/267fedc3a41a5ffe07937258b73c1f7adcb800f7) លោក ជា ពិសី បានថ្លែងផងដែរថា លោកនឹងបន្តតម្លើងដាំបង្គោលបំពាក់អំពូលភ្លើងសូឡា Solar LED ដែលប្រើពន្លឺថ្ងៃបន្ថែមទៀត ដើម្បីបំភ្លឺផ្លូវសាធារណៈមួយចំនួនដែលងងិត ដើម្បីបំភ្លឺផ្លូវឡើងវិញ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពផ្សេងៗ បន្ទាប់ពីទទួលបានសំណូមពរ និងតម្រូវការចាំបាច់ចំពោះមុខភ្លាមៗ ពីប្រជាពលរដ្ឋ ដែលមកទទួលយកប័ណ្ណកម្មសិទ្ធិក្នុងពិធីនេះ បានស្នើសុំដោះស្រាយ បញ្ហាសេវាតម្រូវការ ក៏ដូចជា សេវាសំណូមពរ ដោយគ្មានលក្ខខណ្ឌ ស្របតាមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ ទន្ទឹមនឹងនោះប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងពិធី ខាងលើនេះ បានប្ដេជ្ញាចិត្ត និងដឹកនាំក្រុមគ្រួសារទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះជូន «គណបក្សប្រជាជនកម្ពុជា» មានលេខរៀងទី២០ ដែលពួកគាត់ពេញចិត្ត ហើយមានលទ្ធភាពក្នុងការបន្តដឹកនាំប្រទេសឲ្យទទួលបាននូវសុខសន្តិភាព និងមានការអភិវឌ្ឍន៍បន្តទៀត ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន៕

Comments