គ្រោះថ្នាក់ចរាចរថ្ងៃទី17កក្កដាមាន4លើកស្លាប់2នាក់របួស10នាក់

P
pich
គ្រោះថ្នាក់ចរាចរថ្ងៃទី17កក្កដាមាន4លើកស្លាប់2នាក់របួស10នាក់ ដោយៈ សាវរក្ស ​ភ្នំពេញ​ ៖​ គិតពីម៉ោង2ថ្ងៃទី16ដល់ម៉ោង2ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៨​ គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៤​លើក​(​យប់​១​លើក​)​ បណ្តាល​ឲ្យ​រង​ស្លាប់​ ២​នាក់​ របួសធ្ងន់​ ៣​នាក់​(​ស្រី​១​នាក់​)​ របួសស្រាល​ ៧​នាក់​(​ស្រី​១​នាក់​)​ នេះ បើយោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ។ ​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៤​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ៧​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ១​គ្រឿង​ រថយន្ត​តូច​ ២​គ្រឿង​ រថយន្ត​ធំ​ ៣​គ្រឿង​ និង​យាន​ផ្សេងៗ​ ១​គ្រឿង​ ។​ មិន​ពាក់​មួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​១​នាក់​(​យប់​១​នាក់​)​ ។​![IMG_20180717_173824_854.jpg](https://serey.io/imageupload_data/d489ab24c968945e264cf333c777007417913e83) ​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ២​លើក​(​ស្លាប់​២​នាក់​),​ មិន​គោរព​សិទ្ធិ​ ១​លើក​,​ កត្តា​យាន​ ១​លើក​ ។​ ​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​១៧​ថ្ងៃ​ ចាប់​គិត​ពី​ថ្ងៃ​ទី​០១​ ដល់​ ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ១១៩​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៧៣​នាក់​ របួស​សរុប​ ២១១​នាក់​ របួសធ្ងន់​ ១១៨​នាក់​ របួសស្រាល​ ៩៣​នាក់​ ៕

Comments