ឃាត់រថយន្តជនជាតិចិនគ្មានបណ្ណ័បើកបរនៅក្រុងព្រះសីហនុ
ឃាត់រថយន្ត9គ្រឿងបើកបរដោយជនជាតិចិន គ្មានបណ្ណ័បើកបរ នៅក្រុងព្រះសីហនុ
ដោយៈ វីរៈ
ខេត្តព្រះសីហនុ/នគរបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យ ឆែកឆេរអាវុធជាតិផ្ទុះ និង រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅល្ងាចថ្ងៃ០៦ ខែ សីហា ឆ្នាំ២០១៨ ការិយាល័យគ្រប់គ្រង់អាវុធជាតិផ្ទុះ បានសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ បានចុះឆែកឆេរ អាវុធជាតិនៅគោលដៅ ចំណុចរង្វង់មូលតោ២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាលទ្ធផល ៖
+ពិនិត្យលើរថយន្តចំនួន ៧៨គ្រឿង ក្នុងនោះ ៖
-ឃាត់រថយន្តចំនួន ៩គ្រឿង បើកបរដោយជនជាតិចិន ដែលគ្មានប័ណ្ណបើកបរ យកមកទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីបន្តតាមនីតិវិធី មានដូចខាង ក្រោម ៖

១-រថយន្តម៉ាក HIGH LANDER ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AH-4686 ។
២-រថយន្តម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AX-1099 ។
៣-រថយន្តម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខព្រះសីហនុ2B-8098 ។
៤-រថយន្តម៉ាក LEXUS RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2B-1926 ។
៥-រថយន្តម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខព្រះសីហនុ2A-2303 ។
៦-រថយន្តម៉ាក TRITON ពណ៌ប្រផេះក្រម៉ៅ ពាក់ផ្លាកលេខភ្នំពេញ2K- 3406 ។
៧-រថយន្តម៉ាក HIGH LANDER ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AH-1092 ។
៨-រថយន្តម៉ាក NISSAN ពណ៌សទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2X-3118 ។
៩-រថយន្តម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2Q-1021 ៕

