មិនចេះអស់កម្លាំងជំនាញខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់រួមមានថ្នាំញៀន10កញ្ចប់

ដោយៈ សាវរក្ស
ភ្នំពេញៈ នៅរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពីបើកការស្រាវជ្រាវកម្លាំងជំនាញខណ្ឌឬស្សីកែវ បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ឃាត់ខ្លួនជនសង្ស័យម្នាក់រួមមានថ្នាំញៀន10កញ្ចប់ ត្រង់ចំណុចសំណង់មិនរាបរយ ក្រុម១៥ ក្រោយប៉ុស្តិ៍ទួលសង្កែ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។
លោក ម៉ៅ ចាន់ថុន នាយផ្នែកគ្រឿងញៀនបានឲ្យយើងដឹងថា កំលាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ មាន ឈ្មោះ សុខ ចំរើន ភេទប្រស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ សំណងមិនរៀបរយ ផ្លូវជាតិលេខ៥ ក្រុម១៥ ក្រោយប៉ុស្តិ៍ទួលសង្កែ១ ភូមិផ្សារតូច សង្កាត់ទួលសង្កែ(ជួញដូរ)។
នាយផ្នែកគ្រឿងញៀនរូបនេះបន្តថា ចំពោះវត្ថុតាងដកហូតរួមមាន:១/ក្រាមព៌ណសរថ្លាចំនួន ១០កញ្ចប់ ។ ២/ដែកកេះចំនួន២។
ចំពោះមុខ កំលាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

