សម្ពាធផ្លូវចិត្ត​ ៣យ៉ាង ក្នុងការជួញដូររូបបិយប័ណ្ណអន្តរជាតិ( Psychological TRADING Mistakes)

P
phuongsok
ការជួញដូររូបបិយប័ណ្ណអន្តជាតិមានហានិភ័យខ្ពស់ ហើយក៏មានផលចំណេញខ្ពស់ដែរ ។ ខាងក្រោមនេះជាបញ្ញាផ្លូវចិត្ត៣ យ៉ាងដែលអ្នកជួញដូររូបបិយប័ណ្ណអន្តរជាតិ (Trader) តែងតែជួបប្រទះ និងដំណោះស្រាយ ។ ១. ការភ័យក្លាចនៃការបាត់បង់ (F.O.M.O Trading) ការភ័យខ្លាចនៃការបាត់បង់កើតមានឡើងចំពោះអ្នកជួញដូរ(Trader) ដែលមានការជឿជាក់ខុសលើការវិភាគទីផ្សាររបស់ខ្លួន កត្តានេះកើតមានឡើងពេលដែលគាត់គិតថានេះជាឪកាសល្អ មិនអាចខកខានបានទេ មិនអាចចាំបានទេ ប្រកានេះហើយដែលធ្វើឲ្យគាត់ធ្វើរឿងពីរយ៉ាងគឺ ចូលផ្សាររាល់ពេលដោយមិនប្រុងប្រយ័ត្ន និងបង្កើនការចូលផ្សារលើសកំណត់លុយដែលអាចរក្សាបាន ។ នៅពេលចូលខុសទិសដៅទីផ្សារ ប្រាក់ដែលរក្សា និងអាចបាត់បង់ ហើយធ្វើឲ្យអ្នកវិភាគនិងសោកស្តាយដោយគិតថាមិនគួរណា បែបនេះទេ ។ (យើងអាចចាញ់ តែយើងមិនត្រូវចាញ់រហូតនោះទេ ) ដំណោះស្រាយ នៅពេលកើតមានបញ្ញានេះអ្នកជួញដូរត្រូវ ព្យាយាមរកដំណោះស្រាយដោយធ្វើការជួញដូរលើគណនីDemo មួយសប្តាហ៍ម្នាក់ឯង ហើយមិនត្រូវខ្វល់ពីទិន្នផលរបស់អ្នកផ្សេងពីរការជួញដូរឡើយ ។ ប្រសិនបើអ្នកមិនអាចជួរដូរម្នាក់ឯងអ្នកត្រូវតែរៀនបន្ថែមទៀតពីយុទ្ធសាស្ត្រ ។ ![999999999999999.jpg](https://serey.io/imageupload_data/86b6be37800e3e4e20b7995b03b31b2f8aee59c9) ២. ការសងសឹក (Revenge Trading) នៅពេលអ្នកបាត់បង់ក្នុងទីផ្សារក្នុងរយៈពេលមួយថ្ងៃ ឬមួយសប្តាហ៍ អ្នកគិតដោយតក់ក្រហល់ដោយចង់បានត្រលប់មកវិញ ពេលនេះវាអាចនឹងធ្វើឲ្យអ្នកជួញដូរដូចមនុស្សឆ្កួត ហើយអ្នកអាចបាត់បង់ប្រាក់ទាំងអស់ ។ ត្រូវចាំថា ពីផ្សារមិនខ្វល់ថាអ្នកបាត់បង់ ឬចំណេញទេ មានតែខ្លួនអ្នកទេដែលទទួលខុសត្រូវលើប្រាក់របស់អ្នក ។ ដំណោះស្រាយ ( រង់ចាំភាគបន្ត) ![888888888888.jpg](https://serey.io/imageupload_data/a86b5e73ef1ee2393da67fc0069642078b2e4bd9)

Comments