ចេតនាជាតួសីល

P
phuongsok

ចេតនាជាតួសីលបានដល់ការគិត ការត្រិះរិះវាចាកបាប ដែលប្រព្រិត្តមិនឲ្យទាស់ខុសតាមសិក្ខាបទដប់ មានការសម្លាប់សត្វជាដើម ។ ការសង្រួមសតិ ការរលិកដឹងកុំឲ្យ លោភ មោហ ទោស គ្របដណ្តប់បាន ដោយការដឹងតាមទ្វាទាំង៦ មិនឲ្យថ្ងាំងថ្នាក់និងអារម្មណ៍ ។ ខន្តី ជាសីលដោយការទ្រទ្រង់និងអត់ធ្មត់ សន្កត់ចិត្ត មិនខ្វល់ និងទោមនស និងការនិន្ទាអ្នកដ៏ទៃ អត់ធ្មត់និងការសសើរ ដោយធ្វើធម្មតា ។ ការនិន្ទានិងពាក្យអ្នកពោលនិន្ទា មិនខ្វល់ និងថ្ងាំងថ្នាក់ ។ ការអត់ធ្មត់ ដោយយស សសើរ ទោះប្រើពាក្យសសើរ និងបញ្ជោរ និងអ្នកដ៏ទៃ ដោយសតិរលឹកដឹង ។ ការមិនទោមនស និងអាប់សយ ទោះគេនិន្ទា ពោលពាក្យមិនសមរម្យ ពេលឮ ដោយមិនប្រកាន់ខឹង អត់ធ្មត់ វាសចាកបាប ។

ការអត់ធ្មត់ក្នុងលោកធម៌ មាន យស អយស សសើរ និន្ទា សុខ ទុក្ខ មិនខ្វល់នោះ រក្សាចិត្តដោយខន្តី នោះជាសីល។ សត្វលោកក្នុងវដ្តសង្សា តែងចាប់ជំពាក់នឹងលោកធម៌ទាំងនេះ ។ ការស្វែងយល់ពីលោកធម៌ និងមានការអត់ធ្មត់ពីលោកធម៌ទាំងនេះ ជីវិតនិងមានប្រសើរបាន នាំឲ្យចិត្តមានជ្រះថ្លាសេចក្តីសុខ ។

ការចិញ្ចឹមជីវិតដោយសុច្ចរិត វាសចាកនូវអំពើបាបមានសម្លាប់សត្វ ជួញដូរគ្រឿងស្រវឹង អាវុធ បោកបញ្ចោតអ្នកដ៏ទៃ ។ ការងារដែលសុច្ចរិត ថែរក្សានូវសីល ដោយសង្រួមទាំងកាយនឹងវាចាចិត្ត នេះសីលនឹងផូរផង ដោយចេតនា។ ចេតនាជាតួសីល អ្នកអាចគ្រង់គ្រង់ សង្កត់ចិត្តមិនឲ្យប្រព្រឹត្តខុសក្នុងសីលដែលកាន់យក ។ អត់ធ្មត់មិនសម្លាប់សត្វ មិនកាន់យកនូវរបស់អ្នកដ៏ទៃ មិនលួចយករបស់អ្នកដទៃ សង្កត់ចិត្ត មិនប្រព្រិត្តខុសនិងផ្លូវកាម សង្កត់ចិត្ត មិនពោលពាក្យកុហក ត្រិះដៀល និន្ទាពេលប៉ះពាល់ចិត្ត និងប្រយោជន៍ ត្រូវសង្គត់ចិត្តមិនឲ្យចេញនូវសកម្មភាពដែលនាំឲ្យជាកំហឹង ខុសនិងការប្រកាន់យកនូវសីល ។ ការមិនផឹកទឹកស្រវឹង ត្រូវសង្គត់ចិត្ត អត់ធ្មត់មិនផឹកទឹកស្រវឹង ត្រូវសង្គត់ចិត្ត ហើយនេះជាចេនាជាតួសីល ។ ចេតនា ដែលនាំឲ្យអ្នកសង្គត់ចិត្តមិនប្រព្រឹត្តខុស ព្រោះអ្នកបានសង្រួមចិត្ត ហើយការសង្រួមនេះនាំឲ្យអ្នកកាន់យកនូវសីលកាន់តែប្រសើរ  និងចម្រើនសីលដោយបរិបូរណ៌ ។

Comments