Facebook និងបិទមុខងារ Friend List Feeds

P
phuongsok
Facebook និងដកចេញនូវមុខងារ Friend List Feeds នៅក្នុងបញ្ជីមុខងារថ្មីរបស់ Facebook នេះតាមការដកស្រង់របស់ TechCrunch ។ លក្ខណៈពិសេសនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលមាតិកាដែលរួមបញ្ចូលនូវអ្វីដែលមិត្តភក្តិរបស់ពួកគេបានបង្ហោះ ការលាក់ទុក( hiding posts ) និង unfollowed friends ។ សារមួយដែលបានបង្ហោះទៅក្នុងកម្មវិធីហ្វេសប៊ុកបានបញ្ជាក់ថាព័ត៌មានបញ្ជីមិត្តភក្ដិ( Friend List Feeds) នឹងលែងមានចាប់ពីថ្ងៃទី 9 ខែសីហាឆ្នាំ 2018 ។ ក្រុមហ៊ុននេះបានបន្ថែមទៀតថាអ្នកប្រើនឹងនៅតែអាចបង្កើតកែសម្រួលនិងចែករំលែកទៅបញ្ជីមិត្តភក្តិរបស់ពួកគេ។ ហ្វេសប៊ុកបានប្រាប់ TechCrunch ថាអ្នកប្រើនៅតែអាចប្តូរពត៌មានរបស់ពួកគេតាមបំណងដោយប្រើជម្រើសជាច្រើនដែលមាននៅក្នុងម៉ឺនុយចំណង់ចំណូលចិត្ត។ "អ្នកប្រើប្រាស់ក៏នៅតែអាចរក្សាទុកនូវខ្លឹមសារពត៌មានតាមបំណង ដោយគ្រាន់តែចូលទៅ News Feed preferences រួចជ្រើសរើសយក លាក់ទុក(hide posts) ឬ ឃើញមុន (see first) " នេះបើតាមការបញ្ជាក់របស់ ក្រុមហ៊ុន Facebook ។ ![Facebook.png](https://serey.io/imageupload_data/c2327f2638858e3723aa5fd9e409ee6248f18c1e)

Comments

wondercury
ដូចជាមិនសូវយល់