ច្បាប់ទីមួយរបស់ញូតុន

P
phuongsok
![newton.jpg](https://serey.io/imageupload_data/40e7f48fe4f1d75e3b3f04e6d75a3fa4e2126ad7)

  ក្នុងធម្មជាតិមានរឿងអស្ចារ្យ និងអាថ៌កំបាំងជាច្រើនដែលមនុស្សបានសិស្សាស្រាវជ្រាវរកឃើញ ហើយរឿងជាតិច្រើនទៀតនៅតែបន្តស្វែងរកឲ្យយល់ពីការពិតឲ្យជាក់ច្បាស់។ មានអ្នកវិទ្យាសាស្ត្រខ្លះបានបូជាអស់ពេលពេញជីវិត ក្នុងការសិក្សាស្រាវជ្រាវ រកឲ្យឃើញនូវរបកគំហើញថ្មីក្នុងធម្មជាតិដើម្បីជាប្រយោជន៍មនុស្សជាតិ។ ថ្ងៃនេះខ្ញុំសូមលើកច្បាប់ទីមួយរបស់អ្នកប្រាជ្ញបិតារូបវិទ្យាបុរាណ និងជាអ្នកគណិតវិទូ តារាវិទូ ដែលមានឈ្មោះល្បីល្បាញគឺលោ អ៊ីសាក ញូតុន(Isaac Newton) ។ ច្បាប់ទីមួយរបស់លោកញូតុននោះពោលថា “បើអង្គធាតុមួយ មិនរងអំពើពីកម្លាំងផ្សេងទេ ឬរងនូវកម្លាំងផ្គួបស្មើសូន្យ បើមុននេះវានៅស្ងៀម វានឹងបន្តនៅស្ងៀមដដែល តែបើមុននេះវាមានចលនា ចលនានោះជាចលនាត្រង់ស្មើ” តើច្បាប់មានអត្ថន័យយ៉ាងដូចម្តេច? ដើម្បីឲ្យកាន់តែយល់ច្បាស់ពីពុំនោលច្បាប់នេះ ខ្ញុំសូមធ្វើការបកស្រាយលើទិដ្ឋភាពពីរដូចតទៅ៖   

 ទិដ្ឋភាពទី១ លើមុខវិជ្ជា រូបវិទ្យា 

 “បើអង្គធាតុមួយ មិនរងអំពើពីកម្លាំងផ្សេងទេ ឬរងនូវកម្លាំងផ្គួបស្មើសូន្យ បើមុននេះវានៅស្ងៀម វានឹងបន្តនៅស្ងៀមដដែល តែបើមុននេះវាមានចលនា ចលនានោះជាចលនាត្រង់ស្មើ” ។ ច្បាប់នេះមានទំនាក់ទំនងនិងកម្លាំងដែលមានអំពើលើអង្គធាតុ។ ឧទាហរណ៍ថា បើអ្នកដាក់សៀវភៅមួយក្បាលលើតុ ហើយអ្នកមិនរុញ មិនចាប់យកវា នេះវានឹងបន្តនៅលើតុរហូត ព្រោះវាមិនរងអំពើពីកម្លាំងក្រៅឡើយ ឬកម្លាំងទម្ងន់សៀវទៅស្មើនឹងកម្លាំងដែលបញ្ចេញដោយតុលើវា នោះនាំឲ្យកម្លាំផ្គួបស្មើសូន្យ ។ នៅត្រង់ឃ្លា ដែលពោលថា បើវាធ្វើចលនាត្រង់ស្មើនោះយើងអាចឧទាហរណ៍ថា អ្នកបោះគ្រាប់ឃ្លីលើកញ្ចក់ ហើយកម្លាំងកកិតរវាងកញ្ចក់​ នឹងឃ្លី មិនមាន នោះគ្រាប់ឃ្លីនឹងបន្តផ្លាស់ទីទៅមុខស្មើរហូតឥតឈប់ ព្រោះមិនមានកម្លាំងអ្វីមកទប់វាឡើយ។ ហើយច្បាប់នេះកើតមានលើចលនានៃអង្គធាតុយ៉ាងច្រើនទៀតក្នុងធម្មជាតិ​។  


  ទិដ្ឋភាពទី២ លើមនុស្ស និងសង្គម

 “បើមុននេះ(កាលពីមុន) អ្នកជាមនុស្សដែលជោគជ័យ ហើយ អ្នកនៅតែបន្តកម្មភាពជោគជ័យក្នុងបច្ចុប្បន្ន នោះអនាគតអ្នកនៅតែបន្តជោគជ័យ។ បើមុននេះ អ្នកក្រ ហើយសកម្មភាពអ្នកនៅពេលនេះដូចពេលមុនដោយមិនកម្លាំងជំរុញ ដើម្បីកែប្រែសកម្មភាពការងាអ្នក នោះថ្ងៃអនាគតប្រាកដណាស់អ្នកគឺកាន់តែក្រ។​ ប្រកានេះហើយបានជាអ្នកមានខ្លះគាត់កាន់តែមានទៅមានទៅ ដោយគាត់រក្សាបាននូវភាពជោគជ័យដែលស្រមនឹងច្បាប់ក្នុងធម្មជាតិ គឺបុគ្គលកាន់យកនូវធម៌រីកចម្រើន។ ការផ្លាស់ប្តូរពីភាពក្រីក្រទៅមានបាន វិញក៏ត្រូវកើតពីកម្លាំងជំរុញអ្វីមួយទៅលើបុគ្គលម្នាក់ដែរ ដូចជាសេដ្ឋីខ្លះ(Jack Ma, Mark Zuckerberg …)កាល់ពីមុនគាត់ក្រទេ តែដោយគាត់បានជួបនូវឲកាសអ្វីមួយនាំឲ្យគាត់មានកម្លាំងជំរុញហើយធ្វើការផ្លាស់ប្តូរទៅរកភាពរីកចម្រើន និងជោគជ័យយ៉ាងត្រចះត្រចង់។​  ក្នុងសង្គមមួយមានការផ្លាសប្តូរពីប្រទេសអន់ថយទៅក៏ដូចគ្នាដែរ លុះត្រាមានបុគ្គលណា លះបង់ប្រយោជន៍ផ្ទាល់ខ្លួន មានបញ្ហាឆ្លាស់វៃ ឧត្តមគតិ ដឹកនាំសង្គមនោះ ហើយបញ្ចេញកកម្លាំងជំរុញ ដ៏អស្ចារ្យទើបនាំប្រទេសនោះទៅកាន់ភាពរីចម្រើនគួជាទីមោទន ជាក់ស្តែងសិង្ហបុរី ក្រោមការគ្រប់គ្រងរបស់ លីក្វាន់ យូ(Lee Kuan Yew) បានធ្វើឲ្យប្រទេសដ៏តូចមួយជាប្រទេសដែលប្រជាជនមាន GDP (Gross domestic product) ខ្ពស់បំផុតក្នុងចំណោមប្រទេសមហាអំណាច ។  

  សរុបមក ទ្រឹស្តីរបស់លោក ញូតុនពិតជាមានន័យខ្លឹមសារណាស់ទាំងក្នុងវិទ្យាសាស្ត្រ និងសង្គម។ អ្នកពិតជារីកចម្រើនបើអ្នកមិនពេញចិត្តនិងផលបច្ចុប្បន្ន ហើយអ្នកកំពុងតែផ្លាស់ប្តូរដោយកម្លាំងជំរុញយ៉ាងត្រឹមត្រូវ នោះអនាគតអ្នកនឹងល្អប្រើជាលំដាប់។ សូមអ្នករកឲ្យឃើញនូវកម្លាំងអស្ចារ្យនេះ ដើម្បីដឹកនាំជីវិតឲ្យកាន់តែរីចម្រើនជានិរន្តរ៕ ![11606.ngsversion.1475440206776.adapt.1900.1.jpg](https://serey.io/imageupload_data/314564d450780fd8707fda445077c20ca88c4070)

 @phuongsok      

Comments