គ្មានគំនិតងងឹតលុះមរណា គ្មានការសិក្សាល្ងង់លុះក្ស័យ

P
phuongsok
![What-is-your-big-idea.png](https://serey.io/imageupload_data/aefb8d1d733c21a215ea3dd51d31b38d49f24710) ភាពរីកចម្រើនរបស់មនុស្សមា្នក់អាស្រ័យលើគំនិត ដែលបានគិតហើយមានជំនឿជាក់លើរឿងនោះ ព្រមទាំងអនុវត្តតាមគំនិតដែលស្រមៃឃើញរូបភាពនោះ។ ភាពមានបាន នឹងរីកចម្រើនរបស់មនុស្សក្នុងពិភពលោកគឺអាស្រ័យលើគំនិត និងការសិក្សា ហេតុដូចនេះហើយទើបមានទស្សនៈមួយបានលើកឡើងថា “គ្មានគំនិតងងឹតលុះមរណា គ្មានការសិក្សាល្ងង់លុះក្ស័យ” ។ តើទស្សនៈនេះចង់បង្ហាញពីអ្វីខ្លះ? ដើម្បីឲ្យងាយយល់លើប្រធានបទខាងលើយើងគួរតែយល់ពាក្យមួយចំនួនសិន។ ពាក្យថាគំនិត គឺសំដៅលើការគិត ហើយការគិតបែបសុទិដ្ឋិនិយមជាមូលដ្ឋាគ្រិះភាពជោគជ័យ។ ចំណែកឯពាក្យងងឹត ក្នុងន័យនេះចង់សំដៅលើភាពក្រីក្រ និងការមិនដឹងថាខ្លួនត្រូវធ្វើអ្វី ឬដឹងនាំជីវិតបែបណា ដោយរស់មួយថ្ងៃសម្រាប់តែមួយថ្ងៃ ហើយស៊ីមួយពោះរស់មួយគែ។ ពាក្យបន្ទាប់មកទៀតគឺពាក្យសិក្សា មានសេចក្តីថា ការសូត្ររៀន; ការហ្វឹក, ការហ្វឹកហាត់; ការប្រុងប្រយ័ត្នរក្សាមារយាទឲ្យល្អ; ខប្រតិបត្តិ; វិជ្ជា; ការស្ទាត់ជំនាញ,...។ពាក្យចុងក្រោយគឺពាក្យល្ងង់ មានសេចក្តីថា មិនចេះ មិនយល់ ។ បន្ទាប់ពីយើងបកស្រាយន័យពាក្យនីមួយៗមកយើងឃើញថា ប្រធានចង់បង្ហាញថា បើមិនមានការគិតរកផ្លូវដឹងនាំជីវិតទេ នោះជីវិតមនុស្សនឹងជួបនូវភាពក្រីក្រ ហើយរស់សម្រាប់តែកំដរថ្ងៃស្លាប់ ហើយបើមិនមានការព្យាយាមសិក្សារៀនសូត្រ រកជំនាញ ចំណេះដាក់ក្នុងខ្លួនទេ នោះជីវិតមនុស្សនៅតែគ្មានរីកចម្រើន ព្រោះគ្មានចេះវិជ្ជា ឬឯកទេសអ្វីឲ្យប្រាកដសម្រាប់ចិញ្ចឹមជីវិត និងជួយអ្នកដ៏ទៃបានឡើយ។ បើយើងសង្កេតមើសប្រទេសអភិវឌ្ឍន៍ក្នុងពិភពលោក គឺសុទ្ធតែជាប្រទេសដែលមានប្រជាជនមានផ្នត់គំនិតវិជ្ជមាន ចេះអភិវឌ្ឍខ្លួនឯងដោយមានគំនិតស្រាវជ្រាវរកអ្វីដែលថ្មីបម្រើផលប្រយោជន៍មនុស្ស និងដោះស្រាយបញ្ហារបស់មនុស្សដោយប្រើគំនិតរបស់គេផ្ទាល់។ គំនិតនេះសំខាន់ណាស់ព្រោះវាជាឬសគល់នៃថាមពលដែលនាំឲ្យមនុស្សមានអ្វីៗដូចសព្វថ្ងៃ។ ជាក់ស្តែងប្រជនយើងបច្ចុប្បន្នមានអ្នកខ្លះមានអ្នកខ្លះក្រ ហើយខ្លះមានខ្លាំង ហើយខ្លះទៀតក្រខ្លាំង ហេតុអ្វីក៏មានកម្រិតខុសគ្នាម្លេះ បើម្នាក់ចេញពីសម័យសង្រ្គាមមកបានដៃទទេដូចគ្នាសោះ តើនេះមិនមកពីគំនិតឬ? គំនិតពិតជាសំខាន់ណាស់ហើយការគិតត្រូវវាពិតផ្អែកលើការសិក្សាស្រាវជ្រាវរកជំនាញ ឯកទេសឲ្យស្របនឹងគំនិតដែលគិតថាចង់ក្លាយជាអ្វី ឬធ្វើអ្វីនោះ ។ ការប្រើចក្ខុវិស័យរបស់បុគ្គលម្នាក់ពិតជាពិងផ្អែកលើការសិក្សា និងមានគំនិតប្រកបដោយគតិបណ្ឌិត ហើយអ្នកដឹងនាំដែលមានគំនិត និងចក្ខុវិស័យច្បាស់លាស់ ភ្លឺស្វាង ស្របតាមស្ថានភាពសង្គម សេដ្ឋកិច្ចជាតិ និងអន្តរជាតិ ពិតជានាំឲ្យប្រជាជនរួចផុតពីភាពងងឹង នៃអវិជ្ជា និងភាពក្រីក្រ។ ![Idea_Exchange.png](https://serey.io/imageupload_data/f9699db7739f574c5d693d81045065fec02c8a5d) បុគ្គលដែលមានគំនិតភ្លឺស្វាង និងទស្សនវិស័យវែងឆ្ងាយ ដូចជា ចេកម៉ា(Jack Ma ) ជាដើម កាលដំបូងឡើងគាត់គ្រាន់តែជាមនុស្សសាមញ្ញមា្នក់តែដោយគាត់បានទៅទស្សនកិច្ចសិស្សានៅសហរដ្ឋអាមេរិច គាត់បានស្គាល់ប្រព័ន្ធអ៊ីនធើណេតជាលើដំបូង ហើយគាត់មានគំនិតថានិងយកប្រព័ន្ធនេះមកអនុវត្តនៅស្រុកចិន ព្រោះវាជាប្រព័ន្ធដែលល្អ និងអាចធ្វើឲ្យមានការរីចម្រើនលើគ្រប់វិស័យ។ គំនិងនេះហើយដែលធ្វើឲ្យគាត់រួចផុតពីភាពក្រីក្រ និងបានដឹកនាំគាត់ឲ្យមានការព្យាយាម ព្រមទាំងបន្តអនុវផែនការបង្កើតក្រុមហ៊ុនដែលមានប្រាក់ចំណូលរាប់រយលានដូល្លាដោយកើតចេញពីគំនិតដ៏ត្រឹមត្រូវ ។ ក្នុងពិភពលោកមានមនុស្សជាច្រើនទៀតដែលមានគំនិតត្រឹមត្រូវហើយទទួលបានជោគជ័យ ដោយសារគំនិតដែលគិតខុសពីមនុស្សទូទៅ ហើយដោយសាគំនិតបានធ្វើឲ្យមានភាពខុសគ្នារវាងមនុស្សមា្នក់ទៅមនុស្សមា្នក់ សង្គមមួយទៅសង្គមមួយទៀត ។ ![P16-12-11-รูปที่2.jpg](https://serey.io/imageupload_data/29103d335e2511202ca183f91eceb292521b24fb) ជាសរុបមកគំនិតពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្ស ហើយគំនិតដែលត្រឹមត្រូវវាទាមទាឲ្យមនុស្សមានការសិក្សារៀនសូត្រ និងព្យាយាមធ្វើរឿងដែលគិតក្នុងសុបិន្ត ដើម្បីឲ្យសម្រេចជាប្រយោជន៍ និង និងជួយមនុស្សជុំវិញបាន។ @phuongsok

Comments

vannlyda
អរគុណ,ដែលបងបានផ្តល់ឲ...!
sathya
ល្អណាស់
ibeukah
I am a new user here, please guide
mih
pengajaran yang menarik