ជនជាតិខ្លាំង

P
phuongsok
នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិបើនិយាយពីមនោគមន៍វិជ្ជាសាសនានិងការដឹកនាំជីវិត គេតែងតែលើកយកជនជាតិតូចមួួយដែលមានឥទ្ធិពលទោះបីជាបាត់ប្រទេសជាងពីរពាន់ឆ្នាំហើយតែនៅតែអាចសាងប្រទេសបានវិញនោះគឺជនជាតិជ្វីហ្វ ហើយបច្ចុប្បន្នជាប្រទេសអ៊ីស្រាអ៊ែល ។ ជនជាតិជ្វីហ្វបានប្រកាសជារដ្ឋឯករាជ្យជាផ្លូវការចេញេពីប៉ាលេស្ទីនក្នុងឆ្នាំ ១៩៤៨ ដោយដាក់ឈ្មោះថា រដ្ឋអ៊ីស្រាអ៊ែល ។ ការអប់រំនិងទស្សនៈរបស់ជនជាតិនេះត្រូវបានមនុស្សជាតិលើកយកមកសិក្សា ជាច្រើនត្រូវបានសិក្សាពីជាតិសាសន៍មួយនេះ ។ ខាងក្រោមនេះ ជាតិទស្សនៈ និងគំនិតខ្លះៗរបស់ជនជាតិជ្វីហ្វ ![world-map-egypt-and-israel-best-of-world-map-egypt-israel-inside-new-justtravelsfo-valid-best-ideas-world-map-egypt-and-israel-map-the-assyrian-of-world-map-egypt-and-israel-best-of-world-map-egypt-is.png](https://serey.io/imageupload_data/9a2bc49998372a157433444375f3403481b6f097) ១. ប្រសិនបើអ្នកមិនទាន់ដឹងថាអ្នកកំពុងរស់ដើម្បីអ្វីនោះទេ នោះមានន័យថាអ្នកមិនទាន់មានរស់ឡើយ ។ ត្រង់ចំណុចនេះចង់បង្ហាញពីបុព្វហេតុនៃជីវិត តើជីវិតអ្នករស់ដើម្បីអ្វី? ហើយអ្វីដែលអ្នកចង់បាននៅក្នុងជីវិតរបស់អ្នក។ អ្នកត្រូវតែរកឲ្យឃើញពីតម្លៃនៃជីវិត ហើយសួរខ្លួនឯងថាតើអ្វី? ជាបំណងប្រាថ្នារបស់អ្នក ។ បើអ្នកមិនទាន់រកបំណងប្រាថ្នាក្នុងជីវិត អ្នកឃើញទេជីវិតអ្នករស់ដើម្បីសេចក្តីស្លាប់ ហើយជីវិតពិតជាអផ្សុកណាស់ ។ ![images.jpg](https://serey.io/imageupload_data/305ec0dbbc068a07b437fc61c8d4126e87b81a5f) ២.​ខ្ញុំមិនចង់បានមនុស្សក្រោមបង្គាប់និយាយថាខ្លួនគេជាមនុស្សសុច្ចរិតទេ តែខ្ញុំចង់បានមនុស្សដែលរស់និងរឿងដែលធ្វើឲ្យមានប្រយោជន៍រួម ហើយគ្មានពេលធ្វើរឿងអាក្រក់ ។ នៅត្រុង់គំនិតនេះ មនុស្សល្អឬអាក្រក់វាអាស្រ័យលើទង្វើ មិនមែនយើងសម្គាល់លើពាក្សសម្តីនោះទេ ។ ៣. ខ្ញុំមិននិយាយដោយសារខ្ញុំមានអំណាចក្នុងការនិយាយ ហើយរូបខ្ញុំនិយាយដោយសារខ្ញុំគ្មានអំណាច ។ គំនិតនេះទីណាមានការជិះជាន់ទីនោះមានការរើបម្រាស់ ៤. មនុស្សភាគច្រើនខ្លាចការសម្រេចចិត្ត តែដោយសារការខ្លាចការសម្រេចចិត្តទើបង្កើតកំហុស ។ ការមិនធ្វើអ្វីសោះគឺជាកំហុសដំធំ ។ ![planes-on-ind.-day-min.jpg](https://serey.io/imageupload_data/1334ab196e301a3035b4b0dddb66d27253fd9af6) ៥. គ្មានទេបញ្ហាវាគ្មានទេបញ្ហាព្រោះវាគ្រាន់តែជាឧកាសដើម្បីលូតលាស់តែប៉ុណ្ណោះ ។ ៦. ប្រសិនបើខ្ញុំមិនធ្វើដើម្បីប្រទេសរបស់ខ្ញុំតើអ្នកណាធ្វើឲ្យខ្ញុំ ។

Comments