វិស័យជួញដូររូបបិយប័ណ្ណអន្តរជាតិ (Forex) មានភាពស្មុកស្មាញយ៉ាងខ្លាំង ហើយវាទាមទារឲ្យអ្នកដែលចាប់ជំនាញនេះមានការអត់ធ្មត់ជាអតិបរមា។ លើសពីនេះទៀតអ្នកដែលចាប់ជំនាញនេះត្រូវមានវិន័យ ដែលវិន័យនេះហើយនាំឲ្យជោគជ័យ។ ដើម្បីឲ្យជោគជ័យជាអតិបរមាអ្នកជួញដូរត្រូវស្វែងយល់ពីអតចរិកប្រភេទលុយនិមួយៗ ឲ្យបានច្បាស់ ដូចស្គាល់ចរិករបស់នារីម្នាក់ដែលយើងស្រលាញ់អញ្ចឹងដែរ។ ចំពោះរូបខ្ញុំទើបតែបានសិស្សាពីវិស័យនេះហើយឃើញថាវាល្អណាស់សម្រាប់អ្នកចង ក្នុងប្រទេសអភិវឌ្ឍន៍វិស័យនេះមានភាពរីកចម្រើនខ្លាំងណាស់ ហើយអ្នកដែលចេះជំនាញនេះពិតប្រាកដ ពិតជាអាចជួយគ្រួសារ និងសង្គមជាតិពិតប្រាកដ។
អូនពេលនេះរូបខ្ញុំចង់សំដៅប្រភេទលុយ ហើយលុយអាចឡើង ឬចុះថ្លៃទៅតាមសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចនីមួយៗ។ បើអ្នកស្គាល់ពីចរិករបស់លុយ អ្នកគ្មានអារម្មណ៍ភិតភ័យពេលចូលផ្សារនោះទេ។ ការស្គាល់ចរិកលុយធ្វើឲ្យអ្នកអាចគ្រប់គ្រងអារម្មណ៍បាន។
អ្នកដែលជួញដូរលុយច្រើនក្នុងពេលតែមួយនាំឲ្យអ្នកបែកកម្មដ្ឋាន ដូចអ្នកមានស្នេហាត្រីកោណអញ្ចឹង។ ហេតុដូចអ្នកត្រូវចាប់យកប្រភេទលុយតែមួយមកវិភាគ ហើយនៅពេលអ្នកវិភាគឲ្យប្រាកដថាអ្នកស្រលាញ់លុយនឹង។
នៅពេលអ្នកបានវិភាគលុយមួយប្រភេទអស់រយៈពេលច្រើនខែច្រើនឆ្នាំនោះអ្នកប្រាកដជាយល់ពីអត្តចរិកលុយមួយនឹងជាក់ជាមិនខាន ហើយបួករួមបច្ចេកទេសនោះអ្នកប្រដកជាជោគជ័យ តែបើអ្នកអន្ទះសារដើម្បីជោគជ័យក្នុងវិស័យជួញដូររូបបិយប័ណ្ណអន្តរជាតិនោះអ្នកនិងជួបវិបត្តិមិនខាន។ មានមនុស្សជោគជ័យលើវិស័យនេះច្រើន ហើយក៏មានមនុស្សបរាជ័យលើវិស័យនេះច្រើនដែរតែអ្វីដែអ្នកត្រូវប្រកាន់ក្នុងចិត្តយ៉ាងមុតមាំនោះគឺត្រូវប្រាប់ខ្លួនឯងថា “ខ្ញុំត្រូវតែជោគជ័យ ខ្ញុំពិតជាអាចសាងប្រាក់ចំណូលរាប់លានដូល្លាពី Forex ខ្ញុំមានខួរក្បាល និងថាមពលអស្ចារ្យដើម្បីឈ្នោះ ខ្ញុំអាចធ្វើបាន!” សូមផ្ញើ រូបភាពនេះដល់បងប្អូនសិស្ស Trader ទាំងអស់
@phuongsok

