Serey is utilizing Blockchain technology

ការបាត់បង់អត្តសញ្ញាណជាតិ

P

phuongsok

  

ជាតិសាសន៍មួយថ្លៃថ្នូរបានគឺអាស្រ័យប្រជាពលរដ្ឋក្នុងសង្គមនោះមានរដ្ឋអធិបតេយ្យភាព ទឹកដី ទំនៀមទំលាប់ ប្រពៃណី និងការរស់នៅប្រកបដោយសេចក្តីសុខ និងការអភិវឌ្ឍន៍។ ក្នុងសម័យសាកលភាវូបនីយកម្មជាតិសាសន៍ដែលខ្លាំងតែងមានឥទ្ធិពលលើជាតិសាសន៍ដែលខ្សោយ ហើយអាចនាំឲ្យជាតិសាសន៍មួយបាត់បង់នូវអត្តសញ្ញាណជាតិរបស់ខ្លួននៅពេលដែលជនជាតិនោះបានបង់នូវមោទនភាពជាតិ វប្បធម៌។ ពាក្យបាត់បង់អត្តសញ្ញាណជាតិមានន័យថា បាត់បង់លក្ខណសំគាល់ ឫគ្រឿងសំគាល់ជាតិសាសន៍មួយ មានប្រវត្តិសាស្ត្រ កំណើត ទឹកដី ភាសា អក្សរ កំណើត ទំនៀមទំលាប់ វប្បធម៌ ប្រពៃណី  ចិត្តគំនិត មនោសញ្ចេតនាជាតិសាសន៍  ឆន្ទៈ ដែលជាលក្ខណគោលរបស់ជាតិ។   

  តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យជាតិសាសន៍មួយបាត់បង់អត្តសញ្ញាណជាតិ? ខ្ញុំសូមលើកយកកត្តាពីរដែលមានឥទ្ធិពលយ៉ាងខ្លាំងមកលើ បាត់បង់អត្តសញ្ញាណជាតិ។   

  កត្តាទី១ កត្តាខាងក្រៅ(បរទេស)  

  •   ការហូរចូលវប្បធម៌ ទំនៀមទំលាប់បរទេសយ៉ាងខ្លាំង  គឺនិយមបរទេសជ្រុល។  
  • ការឈ្លានពានទឹកដី និងការហូរចូលអន្តោប្រវេសន៍ខុសច្បាប់។ 
  • ការបំពុល (បំពុលដោយលុយ កាឡៃប្រវត្តិសាស្ត្រ) ដោយចេតនារបស់បរទេសមកលើជាតិសាសន៍ខ្លួន។  
  • ការផ្សព្វផ្សាយវប្បធម៌បរទេសយ៉ាងខ្លាំង មានរូបភាព ជាកម្មវិធីសម្បាយៗជាមួយយុវជន ហើយនិងមានការជួយជាប្រាក់ជាដើម។   

  កត្តាទី២​ កត្តាខាងក្រៅ(ជនជាតិខ្លួនឯង)  

  •   ការធ្វេសប្រហេសមិនបានសិក្សាពីប្រវត្តសាស្ត្រ និងអប់រំកូនចៅពីវប្បធម៌ ទំនៀមទំលាប់ជាតិ អ្វីជាអត្តសញ្ញាណជាតិខ្លួន ដោយលើកហេតុផលថា មកពីជីវភាព មកពីរដ្ឋ មកពីនេះ ពីនោះមិនចេះចប់ ។    
  • បាតបង់មោទនភាពជាតិ ដោយមានគំនិតបរទេសនិយម មិនឲ្យតម្លៃវប្បធម៌ជាតិខ្លួន។ 
  • មិនស្គាល់អ្វីជារបស់ខ្លួន អ្វីជាអត្តសញ្ញាណជាតិខ្លួន ហើយយល់ខុស គ្មានទឹកចិត្តស្រលាញ់លើជាតិសាសន៍ខ្លួន វង្វេងព្រោះប្រាក់ ព្រោះល្ងង់ ...។  

  សរុបមកកត្តាខាងលើនេះជាកត្តាសំខាន់ ប្រសិនបើបងប្អូនមានគំនិតបន្ថែមសូបផ្តល់ជាមតិខាងក្រោម។ សូមអគុណការចូលរួម!   


@phuongsok

0.000 SRY$0.00
Global
Global

Comments