ភាពអត់ធ្មត់

ក្នុងការសម្រេចកិច្ចការងារឲ្យបានផលគាប់ប្រសើរមនុស្សត្រូវទ្រទ្រង់នូវ សម្មាវាយាមៈដែលជាធម៌នាំឲ្យមនុស្សព្យាយាមត្រូវ ហើយការព្យាយាមជាតម្លៃដែលបុគ្គលជោគជ័យគ្រប់រូបមានក្នុងខ្លួនមិនអាចខ្វះបាន។ មានរឿងខ្លះអ្នកបានព្យយាមធ្វើវាអស់ពីសមត្ថភាពហើយ តែមិនសម្រេចអ្នកនូវតែមិនបោះបង់ហើយពេលវេលាមកដល់វានឹងសម្រេច ដោយហេតុគ្រប់គ្រាន់។ ទាក់ទងនិងរឿនហេតុផល ខ្ញុំសូមលើកយករឿងមួយមកបរិយាយដូចតទៅ៖
នាសម័យកាលមួយពេលដែលព្រះពុទ្ធនិមន្តបិណ្ណបាត ជាមួយសាវ័ករបស់ព្រះអង្គពីរបីនាក់ ទ្រង់បានចេញពីភូមិមួយទៅភូមិមួយទៀត ហើយនៅតាមផ្លូវព្រះអង្គបានឆ្លងកាត់ស្រះទឹកមួយ។ ព្រះពុទ្ធ និងសាវ័ករបស់ព្រះអង្គបានឈប់សម្រាកក្បែរមាត់បឹងនោះ ហើយព្រះពុទ្ធបានប្រាប់ទៅសាវ័ករបស់ទ្រង់ម្នាក់ថា “តថាគតស្រេកទឹកហើយ ចូរម្នាលភក្ខុទៅដងទឹកក្នុងស្រះនោះមក”
ពេលដែលព្រះភិក្ខុទៅដល់មាត់ស្រះ បានឃើញទឹកក្នុងស្រះល្អក់កក ដោយភក់ ព្រោះមានមនុស្សទើបនឹងចុះក្នុងស្រះ ហើយមានរទេះគោបរកាត់ ទើបទឹកនៅមាត់ស្រះល្អក់ ខាប់ដោយភក់ ។ ព្រះភិក្ខុបានគិតថា “តើអាត្មាអញ ដងទឹកដែលល្អក់បែបនេះយកទៅថ្វាយព្រះដ៏មានព្រះភាគម្តេចនិងកើតទៅ” ។ ដោយគិតដូច្នោះហើយ ព្រះភិក្ខុក៏ត្រលប់ទៅវិញដោយមិនដងទឹកទៅឡើយ ហើយពេលជួបនិងព្រះពុទ្ធបានទូលប្រាប់ព្រះដ៏មានព្រះភាគថា “បពិត្រព្រះ ដ៏មានព្រះភាគ ខ្ញុំព្រះករុណាមិនដងទឹកមកទេ ព្រោះទឹកនោះល្អក់ដោយភក់ណាស់ មានមនុស្សទើបនឹងបរទោះឆ្លងកាត់ ហើយទឹកនោះមិនសមព្រះអង្គឆាន់ឡើយ។
ព្រះពុទ្ធបានប្រាប់ទៅភិក្ខុទាំងអស់ឲ្យសម្រាកនៅក្រោមដើមឈើនេះសិនចុះ ដោយរងចាំមួយសន្ទុះក្រោយមក ព្រះពុទ្ធបានប្រាប់ទៅភិក្ខុដដែលឲ្យទៅដងទឹកស្រះយកមកឆាន់ ។ ព្រះភិក្ខុក៏ធ្វើតាម ព្រះដ៏មានព្រះភាគដោយចេញទៅដងទឹកដូចមុនទៀត ។ ពេលទៅដល់ព្រះភិក្ខុបានឃើញទឹកក្នុងស្រះថ្លាយង់ ដូចកញ្ចក់ ហើយម្តង់នេះមិនមានភក់ដូចមុនឡើយ ព្រះភិក្ខុដងទឹកយកទៅថ្វាយព្រះដ៏មានព្រះភាគ។
ពេលយកទឹកទៅដល់ព្រះដ៏មានព្រះភាគសម្លឹងមើលភិក្ខុហើយព្រះពុទ្ធមានបន្ទូលថា “ម្នាលភិក្ខុអ្នកបានទុកទឹកឲ្យរងថ្លាមិនមានភក់ដោយឯងៗ ពេលនេះម្នាលភិក្ខុមានទឹកថ្លាល្អឆាន់ដោយមិនបានប្រឹងធ្វើឲ្យវាថ្លាឡើយតាមចិត្តអ្នកដែលចង់បានដូចលើកដំបូងឡើយ ។

តម្លៃអប់រំក្នុងអត្ថបទ៖ ចិត្តរបស់មនុស្សមានសភាពកញ្ជ្រោលខ្លាំងណាស់ ហើយពេលរឿងអ្វីមួយមករំខានចិត្ត ដោយរឿងដែលកើតឡើងមិនដូចការប្រាថ្នារបស់ចិត្ត ចូរអ្នកទុកឲ្យពេលឲ្យវាសិនចុះ មិនយូរប៉ុន្មានវានឹងត្រលប់មកដូចប្រក្រតីវិញមិនខាន រឿងខ្លះត្រូវប្រើពេលវាលាមិនអាចតក់ក្រហល់ឡើយ។បើចិត្តរបស់អ្នកស្ងប់អ្នកអាចធ្វើការសំរេចបានល្អ ហើយ ពេលនេះមិនទាន់ឲ្យផលព្រោះហេតុមិនគ្រប់គ្រាន់ តែបើហេតុគ្រប់គ្រាន់តាមកាលហើយវានឹងឲ្យផលជាក់ជាមិនខាន៕
@ដោយខ្ញុំបាទ ភួង សុខ

